ខេត្តកណ្តាល ៖ បុរសអគតិម្នាក់ត្រូវបាននគរបាលចាប់ខ្លួនពីបទរំលោភចៅស្រីរបស់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២ខែមេសា នៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់
កណ្ដាល ។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា បុរសចំណាស់ជាជីតារូបនេះ បានលួងលោមចៅស្រី២នាក់អាយុ៩ឆ្នាំដូចគ្នា ទៅចាប់រំលោភបាន៥ដងទើបបែកការណ៍ ហើយម្តាយក្មេងស្រីក៏ប្តឹងទៅនគរបាលប៉ុស្តិ៍ឧកញ៉ាតី ទើបមានការចាប់ឃាត់ខ្លួនតែម្ដង ។
កណ្ដាល ។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា បុរសចំណាស់ជាជីតារូបនេះ បានលួងលោមចៅស្រី២នាក់អាយុ៩ឆ្នាំដូចគ្នា ទៅចាប់រំលោភបាន៥ដងទើបបែកការណ៍ ហើយម្តាយក្មេងស្រីក៏ប្តឹងទៅនគរបាលប៉ុស្តិ៍ឧកញ៉ាតី ទើបមានការចាប់ឃាត់ខ្លួនតែម្ដង ។
តាចាស់ល្មោភកាមនេះឈ្មោះ ផៃ ស្រី អាយុ៦០ឆ្នាំ ជាកសិករ ។ មន្ត្រីនគរបាលស្រុកឲ្យដឹងថា បុរសចំណាស់ជាជីតានេះបានរំលោភចៅស្រីទាំង២ ដែលនៅក្នុងអំឡុងខែមករា ដើមឆ្នាំ២០១៧ រំលោភចៅស្រីម្នាក់បានចំនួន២លើកនៅលើផ្ទះរបស់ខ្លួន និងម្នាក់ទៀតរំលោភបាន៣លើក នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ គឺ២លើកនៅលើកាណូត និង១លើកនៅលើផ្ទះ ។
ដោយឡែក នៅថ្ងៃទី២ ខែមេសា វេលាម៉ោង៨និង៣០នាទីព្រឹក ជនគម្រក់នេះបាននាំចៅស្រីទៅរោងចម្ការខ្ញី ហើយធ្វើសកម្មភាពរំលោភទៀត ។ ពេលរំលោភហើយបាននាំចៅទៅផ្ទះ លុះទៅដល់ផ្ទះម្តាយឃើញខោកូនស្រីសើមមានការសង្ស័យ ក៏សួរដេញដោលទើបកូនស្រីប្រាប់ពីដំណើររឿងដែលកើតឡើង ។
បន្ទាប់ពីដឹងរឿងរ៉ាវទាំងអស់នេះ ម្តាយក្មេងស្រីក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះឧកញ៉ាតី ទើបមានការឃាត់ខ្លួនជីតាគម្រក់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តនីតិវិធី ។ សូមបញ្ជាក់ថា ក្មេងស្រីជាចៅទាំង២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា និងមានអាយុ៩ឆ្នាំដូចគ្នា ហើយបុរសអគតិដែលរំលោភចៅស្រីនេះ មានប្រពន្ធរស់នៅជាមួយគ្នាផងដែរ ៕
ប្រភព៖ https://kohsantepheapdaily.com.kh/article/162226.html
