អានី ឈីនហៅ ជាមួយកូនស្រីនាងព្រមជាមួយសមាជិកគ្រួសាររបស់នាងបីនាក់ទៀតបានចូលរួមក្នុងកម្មវិធីជីវិតពិត, នាងបាននិយាយពីរឿងឈឺចាប់របស់នាងដែលនាងបានទ្វើខុសទៅលើកូនស្រីរបស់នាង វាជាកំហុសដែលធ្វើអោយនាងមិនអាចបំភ្លេចបាន។
នាងនិយាយថា “ខ្ញុំធ្លាប់មានពេលវេលាដ៏ល្អមួយ ប៉ុន្តែនៅពេលថ្ងៃមួយខ្ញុំបានបាត់បង់វាទៅវិញ គឺនៅថ្ងៃមួយខ្ញុំបានដាក់កូនស្រីរបស់ខ្ញុំនៅលើកៅអីដើម្បីអោយបញ្ចុកបាយគេ ចៃដន្យអីពេលដែលខ្ញុំដាក់កូនស្រីខ្ញុំនៅលើកៅអីមិនទាន់ស្រួលបួលផង ខ្ញុំក៏ព្រលែងកូនស្រីរបស់ខ្ញុំ កូនខ្ញុំស្រាបតែធ្លាក់ទៅលើដី ដោយដាំក្បាលចុះ។
ខ្ញុំនិង ប្ដីរបស់ខ្ញុំភ័យខ្លាំងណាស់។ខ្ញុំបានបញ្ជូនកូនស្រីខ្ញុំទៅកាន់មន្ទីពេទ្យ ខ្ញុំមិនខ្វល់ថាអស់ប៉ុន្មានទេ ខ្ញុំសុំតែអោយកូនខ្ញុំមិនកើតអីតែប៉ុន្នោះ។ពេលគ្រូពេទ្យចេញពីបន្ទប់ ខ្ញុំមិនបង្អង់យូរ ខ្ញុំបានសួរតៅកាន់លោកគ្រូពេទ្យពីអការះកូនស្រីរបស់ខ្ញុំតើកូនស្រីខ្ញុំនាងយ៉ាងមុិចហើយ? លោកគ្រូពេទ្យបានប្រាប់ខ្ញុំថា ក្បាលក្មេងរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ នៅក្នុងខួរក្បាលរបស់ក្មេងមានឈាមកក ។កន្លែងនេះគឺពិបាកព្យាបាលខ្លាំងណាស់ ។ ខ្ញុំហូបមិនបាន ដេកមិនលក់ បក់មិនល្ហើយ ខ្ញុំយំ ខ្ញុំខឹងខ្លួនឯងនិងស្អប់ខ្លួនឯងជាទីបំផុត។ កូនសំលាញ់ អោយម៉ាក់សុំទោស នេះគឺជាកំហុសរបស់ម៉ាក់….

ប្រភព៖ TV2FB