ក្តៅៗ…! ទីប្រឹក្សាសន្តិសុខអាមេរិកថា«បេីកូរ៉េខាងជេីងនៅតែបន្តការបាញ់មីសុីលទៀត អាមេរិកនឹង… ជួយស៊ែ តាមដានព័ត៍មានបន្ត


សហរដ្ឋអាមេរិកបានរិះគន់កូរ៉េខាងជើង ករណីបាញ់សាកល្បងអាវុធមីស៊ីលចុងក្រោយនេះថា ជាចេតនាបង្កជម្លោះ ហើយបញ្ជាក់ថា អាមេរិកធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយចិនក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង។​
ស្របពេលដែលសហគមន៍អន្តរជាតិ កំពុងមានការភ័យខ្លាចពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀតនោះ មន្ទីរប៉ង់តាហ្គោនជាទីបញ្ជាការដ្ឋានកងទ័ពអាមេរិក បានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា ការបាញ់សាកល្បងមីលស៊ីលចុងក្រោយ​របស់កូរ៉េខាងជើង​ គឺបរាជ័យ។
ជុំវិញការបាញ់សាកល្បងនេះ ទីប្រឹក្សាសន្តិសុខរបស់អាមេរិកលោក​ H.R. McMaster បានថ្លែងប្រាប់ព័ត៌មាន​BBC ថា ត្រូវមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិ រួមទាំងប្រទេសចិន និង មេដឹកនាំចិនផង។ លោក បញ្ជាក់សកម្មភាពរបស់កូរ៉េខាងជើងមិនឲ្យបន្តរបៀបនេះតទៅទៀតបានទេ៕
ប្រភព៖http://www.pageth.info/archives/12371