គួរឱ្យអាសូរណាស់..! មនុស្សជាង១ពាន់នាក់ត្រូវបានគេគិតថាបានលង់ទឹកស្លាប់… ជួយស៊ែតាមដានព្រឹត្តិការណ៍អន្តរជាតិ



រដ្ឋអាជ្ញាប្រទេសអ៊ីតាលីមានភស្តុតាងអំពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានជួយសង្គ្រោះជនចំណាកស្រុកនៅក្នុងមហាសមុទ្រមេឌីទែរ៉ានេនោះ កំពុងតែឃុបឃិតជាមួយនឹងក្រុមជួញដូរមនុស្ស។
រដ្ឋអាជ្ញាប្រទេសអ៊ីតាលីបាននិយាយថា ពួកគេមានភស្តុតាងអំពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានជួយសង្គ្រោះជនចំណាកស្រុកនៅក្នុងមហាសមុទ្រមេឌីទែរ៉ានេនោះ កំពុងតែឃុបឃិតជាមួយនឹងក្រុមជួញដូរមនុស្ស។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា ការហៅទូរស័ព្ទដែលត្រូវបានធ្វើឡើងពីប្រទេសលីប៊ី និងក្រុមជួយសង្គ្រោះបានបំភ្លឺផ្លូវដល់នាវារបស់ក្រុមអ្នកជួញដូរមនុស្ស និងបានបិទប្រដាប់ទទួលទូរលេខដើម្បីកុំឲ្យមានអ្នកតាមដានទន្និន័យពីទូកទាំងនោះបាន។
ប៉ុន្តែពួកគេមិនបាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតព្រហ្មទណ្ឌឬក៏យ៉ាងណានោះទេ។
អង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះបានបដិសេធទៅលើការចោទប្រកាន់នោះ ដោយបានអះអាងថា បញ្ហាចម្បងរបស់ពួកគេគឺមានតែការជួយសង្គ្រោះជីវិតតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីតាលីគឺជាផ្លូវដ៏សំខាន់សម្រាប់ជនចំណាកស្រុកធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ មនុស្សជាង១ពាន់នាក់ត្រូវបានគេគិតថាបានលង់ទឹកស្លាប់នៅក្នុងដែនទឹករវាងប្រទេសលីប៊ី និងប្រទេសអ៊ីតាលីនាឆ្នាំនេះ។
តួលេខរបស់ទីភ្នាក់ងារមួយនេះក៏បានបង្ហាញឲ្យឃើញដែរថា នៅក្នុងឆ្នាំនេះមនុស្សជិត៣ម៉ឺន៧ពាន់នាក់ត្រូវបានជួយសង្គ្រោះ ដែលចំនួននេះបានកើនឡើងជាងឆ្នាំមុនរហូតដល់៤០ភាគរយ៕




ប្រភព៖ CNC