ទារកតូចដែលត្រូវឪពុកម្តាយបោះបង់ចោលនៅក្នុងកន្ត្រកត្រូវបានព្រះសង្ឃរកឃើញរួចយកមក
ចិញ្ចឹមបីបាច់ថែទាំ ដែលព័ត៌មាននេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសថៃ ។
អត្តសញ្ញាណទារកនេះពុំទាន់ត្រូវទម្លាយនោះទេ តែយោងតាមសារព័ត៌មាន គេបានដឹងថា
ទារកនេះត្រូវបានព្រះសង្ឃនៃវត្ត Sriboonrung ប្រទេសថៃជាអ្នករកឃើញនៅក្នុង
កន្ត្រកពណ៌ផ្កាឈូក ដាក់ចោលក្បែររបងវត្ត ។ ព្រះសង្ឃអង្គនោះក៏បានចិញ្ចឹមបីបាច់ក្មេង
តូចដូចឪពុកម្តាយម្នាក់រហូតពេលនេះក្មេងតូចមានអាយុ ៦ ខែហើយ ចំណែកឈ្មោះក្រៅគឺ
Adwan ។ ព្រះសង្ឃអង្គនោះមានសង្ឃដីកាបន្ថែមថា វាជាភារកិច្ចដ៏សំខាន់សម្រាប់
ថែរក្សាភាវៈមានជីវិតដែលត្រូវការជំនួយ ហើយព្រះអង្គនឹងបណ្តុះបណ្តាលក្មេងតូចនេះឱ្យ
ក្លាយជាមនុស្សល្អក្នុងសង្គម និង ទទួលបានក្តីស្រឡាញ់ដូចក្មេងតូចដទៃៗទៀត ។
គួរបញ្ជាក់ដែរថា ប្រជាជនក្នុងតំបន់ក៏ដូចជាបណ្តាអ្នកលេងអ៊ីនធឺរណេតគោរពសរសើរ
ទង្វើដ៏ល្អរបស់ព្រះសង្ឃអង្គនេះយ៉ាងខ្លាំង ៕ រិទ្ធី
ប្រភព ៖ ឌាយលីម៉ែល
ប្រភព៖pmhotnews



