ជិតផ្ទុះហើយ …! ជប៉ុនព្រួតដៃជាមួយអាមេរិកបញ្ជូននាវាសង្គ្រាមទៅកាន់ឧបទ្វីបកូរ៉េ ខណៈភាពតានតឹងកូរ៉េខាងជើងកំពុងឡើងកម្តៅ…!ជួយស៊ែរពីព្រឹត្តិការណ៍អន្តរជាតិ




កងនាវាជប៉ុននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកនៅក្បែរឧបទ្វីបកូរ៉េ នៅពេលភាពតាន តឹង បន្តឡើងកម្តៅរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តរបស់អាមេរិក។
កងស្វ័យការពារសមុទ្រជប៉ុន អាចធ្វើការចុះចតឧទ្ធម្ភាគចក្រលើនាវាផ្ទូកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ដែលបានដាក់ពង្រាយនៅក្បែរឧបទ្វីបកូរ៉េ ដើម្បីប្រឆាំងការសាកល្បងមីស៊ីលរបស់លោក គឹម ជុងអ៊ុន។ សមយុទ្ធយោធារួមគ្នានេះត្រូវបានធ្វើឡើង ដើម្បីបង្ហាញកម្លាំងសាច់ដុំដាក់កូរ៉េខាងជើង។

ប្រភពមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា«ជប៉ុនចង់ដាក់ពង្រាយនាវាប្រយុទ្ធជាច្រើនគ្រឿង នៅពេលនាវា USS Carl Vinson ចូលទៅក្នុងសមុទ្រចិនខាងកើត»។ ប៉ុន្តែក្រុមមន្ត្រីយោធាជប៉ុន បានបដិសេធការអត្ថាធិប្បាយករណីនេះ។





ប្រភព៖ OneNews