អាមេរិកលួចវាយលែងបានហើយ…! ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនៅស៊ីរីត្រូវបានដាក់… (មានរូប)
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាប្រព័ន្ធការពារមីស៊ីល S-400 និង S-300 របស់រុស្ស៊ី កំពុងផ្តល់ការការពារដល់មូលដ្ឋានកងទ័ពរុស្ស៊ីទាំងអស់នៅស៊ីរី បន្ទាប់ពីអាមេរិកបាញ់មីស៊ីលដាក់មូលដ្ឋានទ័ពអាកាសស៊ីរី។
លោកឧត្តមសេនីយ អ៊ីហ្គ័រ កូណាសេនកូ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រថាប្រព័ន្ធការពារមីស៊ីល S-400 និង Pantsir ដែលជាមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយខ្លី ទៅមធ្យម និងប្រព័ន្ធអាវុធប្រឆាំងយន្តហោះ កំពុងធានាការពារដល់កងទ័ពអាកាសរុស្ស៊ីនៅមូលដ្ឋានទ័ពអាកាសខ្មេយមីមនៅស៊ីរី។
លោក កូណាសេនកូ បានបញ្ជាក់ថាប្រព័ន្ធការពារបន្ថែមទៀត រួមមានប្រព័ន្ធការពារមីស៊ីល S-300 ត្រូវបានដាក់ពង្រាយផ្តល់ការធានាគ្រប់គ្រងស្ថានីយ៍នៅកំពង់ផែតាធើសនៅស៊ីរី ដែលផ្តល់ការគាំទ្របច្ចេកទេសសម្រាប់កងនាវារុស្ស៊ី។ អង្គភាពប្រយុទ្ធនៃប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនៅស៊ីរីត្រូវបានដាក់ប្រុងជើងការប្រយុទ្ធ២៤ម៉ោងលើ២៤ម៉ោង។ (RT)
ប្រភព៖http://khmernews168.info/archives/97
