ក្តៅៗ…! សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ ៩៩,៩៩% សង្គ្រាមឧបទ្វីបកូរ៉េ នឹង… (សូមអាន) ជួយស៊ែ អោយពលករខ្មែរនៅកូរ៉េបានដឹង


ភ្នំពេញៈ សម្តេចតេជោបានវាយតម្លៃថា សង្គ្រាមនៅឧបទ្វីបកូរ៉េ នឹងមិនអាចកើតឡើងឡើយ។ បើតាមសម្ដេច ហ៊ុន សែន វាគ្រាន់តែកំញើញដាក់គ្នារវាងប្រទេសអាមេរិកនិងកូរ៉េខាងជើងប៉ុណ្ណោះ។ ចំពោះសង្គ្រាមនៅឧបទ្វីបកូរ៉េ «សង្គ្រាម ០,០១ ភាគរយ អាចកើតឡើង និង៩៩,៩៩ ភាគរយ មិនកើតឡើងទេ»។ នេះជាការវាយតម្លៃរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សហរដ្ឋអាមេរិកនឹងពិចារណាលើជម្រើសនានា ក្នុងប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើងនេះ។ ជាពិសេសភាគីពាក់ព័ន្ធ នឹងត្រូវស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ តាមរយៈការចរចា ៦ភាគីឡើងវិញ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេច សម្រេចចិត្តមិនជម្លៀសពលករខ្មែរ ចេញពីប្រទេសកូរ៉េនោះ ដោយសារតែការជម្លៀសនេះ នឹងអាចឲ្យប៉ះពាល់ដល់ការងារពលករខ្មែរជាង៤ម៉ឺននាក់ ពោលគឺក្រោយពីការជម្លៀសរួច ខាងភាគីកូរ៉េនឹងមិនទទួលយកពួកគេធ្វើការងារវិឡើយ។
សម្តេចតេជោថ្លែងបែបនេះក្នុងពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យអាស៊ី​អឺរ៉ុប ដោយបាន​បញ្ជាក់ថា រដ្ឋាភិបាល​គ្មាន​គម្រោង​ជម្លៀស​ពលករ​ខ្មែរ ចេញពី​ប្រទេស​កូរ៉េខាងត្បូង​នោះទេ​។ ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន បែបនេះ គឺជា​ការឆ្លើយតប​ទៅនឹង​ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ការព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព ខណៈ​ស្ថានភាព​ឧបទ្វីប​កូរ៉េ​កំពុងមាន​ភាព​តានតឹង ដោយសារតែ​ការគំរាមកំហែង​ដាក់គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។​
សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«គ្មានហេតុផលណាមួយជម្លៀសពលករខ្មែរមកទេ ព្រោះមធ្យោបាយជម្លៀសមិនមែនជារឿងតូចតាចទេ។ ហើយការជម្លៀសមានតែជម្លៀសតាមផ្លូវទឹក ឬតាមផ្លូវអាកាស។ ហើយទី២ មានតែមធ្យោបាយនៃរបៀបរស់នៅកូរ៉េទេ គឺពលរដ្ឋកូរ៉េរស់នៅយ៉ាងម៉េច យើង(ពលករខ្មែរ) ត្រូវរស់នៅដូចគេទៅ។ ព្រោះការរស់នៅទីនោះគឺជារឿងល្អបំផុត បើធៀបនឹងការជម្លៀស»។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យពលករខ្មែរ នៅក្នុងកូរ៉េខាងត្បូង និងក្រុមគ្រួសារពលករទាំងអស់ ស្ងប់ចិត្តនិងកុំមានការព្រួយបារម្ភលើបញ្ហាឧបទ្វីបកូរ៉េនេះ៕សូមបងប្អូននៅកម្ពុជាដែលជាអាណាព្យាបាល ឬឪពុកម្តាយដែលមានកូននៅកូរ៉េ សូមរក្សាចិត្ត និងកុំជ្រួលច្របល់តាមការបំពុលពត៌មានពីសំណាក់ជនខិលខូចមួយចំនួនឲ្យសោះ ព្រោថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពលរករ ក្នុងប្រទេសកូរ៉េនៃហេតុការទាំងនោះ៕




ប្រភព៖http://www.pageth.info/archives/12915