មានរឿងរ៉ាវសឹងមិនគួរឲ្យជឿ
តែពោរពេញដោយការសោកស្តាយមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១៨និង១៥នាទីល្ងាចកាលពី ម្សិលមិញនេះ
ដោយនារីក្រមុំជាសិស្សកំពុងសិក្សាថ្នាក់ទី១១ម្នាក់
រស់នៅភូមិខ្វែវ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ
ដាច់ខ្យល់ស្លាប់ទាំងវ័យក្មេងដោយសារការលេបថ្នាំពេទ្យប្រភេទគ្រាប់ស្លាក់ជួយសង្គ្រោះមិនទាន់
។
នារីរងគ្រោះដែលស្លាប់ទាំងវ័យក្មេងនោះមានឈ្មោះ
ទន់ ស្រីលី អាយុ២១ឆ្នាំ ជាសិស្សសិក្សានៅថ្នាក់ទី១១
មានឪពុកឈ្មោះ គឹម សុធី អាយុ៥០ឆ្នាំ និងម្តាយឈ្មោះ ឃាង
សុគន្ធា អាយុ៤៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីឪពុក-ម្តាយស្រីក្រមុំរងគ្រោះ
បានឲ្យដឹងថា កូនស្រីរបស់គាត់មានជំងឺទឹកនោមប្រៃ
ហើយរាល់ថ្ងៃនាងបានលេបថ្នាំពេទ្យប្រភេទគ្រាប់ចំនួន២ពេល
គឺម៉ោង០៧ព្រឹក និងម៉ោង១៨ល្ងាច តាមវេជ្ជបញ្ជា ។ ជាអកុសល
នៅថ្ងៃកើតហេតុ ក្រោយពេលលេបថ្នាំនាងនិយាយមិនរួច
ក៏សរសេរអក្សរប្រាប់ពួកគាត់ថា នាងលេបថ្នាំស្លាក់ ។
ឋិតក្នុងស្ថានភាពបែបនេះ
ពួកគាត់ក៏ប្រញាប់នាំនាងទៅគ្លីនិកឯកជនក្បែរលំនៅឋានមួយឈ្មោះ
គ្លីនិក ឡាំ ប៊ុនថង ដើម្បីជួយសង្គ្រោះ
តែពេទ្យថាមិនហ៊ានទទួលព្យាបាលទេ
ទើបពួកគាត់សម្រេចចិត្តបន្តនាំនាងទៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)
ប៉ុន្តែនាងក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅពាក់កណ្តាលផ្លូវបាត់ទៅគួរឲ្យសោកស្តាយ
។
ករណីនេះ
គឺជាមេរៀនមួយសម្រាប់ប្រិយមិត្តអ្នកអានពិចារណា
និងមានការប្រុងប្រយ័ត្នលើរបៀបរបបលេបថ្នាំពេទ្យប្រភេទគ្រាប់
ដែលមិនតម្រូវឲ្យលេបថ្នាំទាំងប្រញាប់ប្រញាល់ពេកនោះទេ
ដែលអាចស្លាក់ចូលក្នុងបំពង់ខ្យល់ស្លាប់បាន
ប្រសិនបើគ្មានបច្ចេកទេសជួយសង្គ្រោះទាន់ពេលវេលាទេនោះ ៕
ប្រភព៖http://www.dtn7.com/2015/04/07/12531.html/
