ល្អណាស់...! ធនាគារ​ពិភពលោក​​ផ្តល់​១០០​លាន​ដុល្លារ ដល់​​កម្ពុជា​​​ដើម្បី​... ជួយស៊ែ ឲ្យប្រជាជនខ្មែរបានដឹងផង (សូមអាន)




ថវិកា​១០០​លាន​ដុល្លារ​អាមេរិក ដែល​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក (World Bank) បានអនុម័ត​សម្រាប់​ផ្តល់​ឲ្យ​កម្ពុជា​នេះ គឺ​បាន​បែងចែក​ទៅ​លើ​គម្រោង​ចំនួន​ពីរ​។
​គម្រោង​ទាំង​ពីរ​នេះ គឺ​បាន​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​របស់​ធនា​គារ​ពិភពលោក កាលពីថ្ងៃសុក្រ ឱ្យដឹងថា ថវិកា​៤០​លាន​ដុល្លារ​នឹង​ផ្តល់​សម្រាប់​លើកកម្ពស់​វិស័យ​អប់រំ​នៅ​អនុវិទ្យាល័យ​មាន​រយៈពេល ៥​ឆ្នាំ ដោយ​ធ្វើ​ការពង្រឹង​ការគ្រប់គ្រង​របស់​សាលា និង​លើកកម្ពស់​គុណភាព​គ្រូបង្រៀន ពិសេស​លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា​។​
​ចំណែក ថវិកា​៦០​លាន​ដុល្លារ​ទៀត នឹង​ផ្តល់​ទៅ​លើ​ការស្ថាបនា​ឡើងវិញ​នៃ​ផ្លូវ​ជនបទ​ប្រវែង ២៥០​គីឡូម៉ែត្រ​ក្នុង​ខេត្ត​ចំនួន​៦ តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប រួម​មាន​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ សៀមរាប និង​ខេត្ត​កណ្តាល​។ គម្រោង​ស្ថាបនា​ផ្លូវ​ជនបទ​នេះ ធនាគារ​ពិភពលោក​បញ្ជាក់ថា ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដែល​អាច​ទប់ទល់​នឹង​គ្រោះទឹកជំនន់ និង​បញ្ចៀស​ការចំណាយ​ខ្ពស់​លើ​ការសាងសង់​ដដែលៗ​។​
​នៅក្នុង​សេចក្តីប្រកាស​របស់​ធនា​គារ​ពិភពលោក​ដដែល បាន​គូសបញ្ជាក់ថា កាលពី​ឆ្នាំមុន ៧០​ភាគរយ​នៃ​សាលារៀន​ដែល​សាងសង់​ដោយ​ក្រសួង​អប់រំ និង​ធនាគារ​ពិភពលោក​បាន​ជួប​ប្រទះ​ការខ្វះខាត​បន្ទប់ និង​បន្ទប់​មាន​ភាព​តូចចង្អៀត​។ ហើយ​ភាគច្រើន​នៃ​សាលារៀន​ទាំងនោះ​មិន​មាន​គ្រូ​គ្រប់គ្រាន់ ថែមទាំង​បន្ទប់រៀន​មាន​សិស្ស​ហួស​ចំណុះ​ជាដើម​។​
ដោយឡែក ចំពោះ​ផ្លូវ​ជនបទ​នានា​វិញ ធនាគារ​ពិភពលោក​បាន​វាយតម្លៃ​កាលពី​ចុងឆ្នាំ​២០១៦​ថា ជាង ៨០​ភាគរយ មិនទាន់​ចាក់​កៅស៊ូ​ដែល​បណ្តាលឱ្យមាន​បញ្ហា​ជាខ្លាំង​ក្នុងអំឡុងពេល​រដូវវស្សា ដោយសារតែ​មាន​ការបំផ្លាញ​ផ្លូវថ្នល់ និង​ការចំណាយ​លើ​ការគ្រប់គ្រង​ខ្ពស់​៕




ប្រភព៖http://phsaonline.info/archives/368