រឿងរ៉ាវដែលជួយជម្រុញទឹកចិត្តមនុស្សមានកើតឡើងនៅគ្រប់ទីកន្លែង អ្នកគ្រាន់តែត្រូវការធ្វើការស្វែងរកតែប៉ុណ្ណោះ។ ដូចជារឿងរបស់ក្មេងស្រីម្នាក់ដែលត្រូវបានមនុស្សជាច្រើនដាក់រហស្សនាមឲ្យនាងថា “ក្មេងស្រីមេដាយ” ព្រោះតែសមិទ្ធិផលដ៏ជោគជ័យរបស់នាងនៅក្នុងសាលា។ ក្មេងស្រីម្នាក់នេះធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងមេដាយដែលនាងទទួលបានជាច្រើនពីការសិក្សា។
បន្ទាប់ពីរូបភាពរបស់ក្មេងស្រីជាមួយនឹងមេដាយជាច្រើនត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គមភ្លាម អ្នកលេងអុីធើណិតជាច្រើនបានចែកធ្វើការចែករំលែករូបភាពរបស់នាងតៗគ្នាយ៉ាងច្រើនដែលធ្វើឲ្យក្លាយជាប្រធានបទក្ដៅគគុកមួយនៅលើអនឡាញ។ បើទោះបីជាមានការលំបាកលំបិនក្នុងជីវិតយ៉ាងណាក៏ ក្មេងស្រីដែលមានឈ្មោះ Alaiza Khey C. Monacada បានព្យាយាមអស់ពីសមត្ថភាពរបស់នាងក្នុងការខិតខំសិក្សា ដែលធ្វើឲ្យនាងក្លាយជាសិស្សដ៏ពូកែមួយរូបប្រចាំសាលា។ អ្វីដែលគួរឲ្យស្ងោចសរសើរថែមទៀតនោះ គឺក្មេងស្រីរូបនេះតែងតែដើរថ្មើរជើងចម្ងាយ ២.៥គីឡូម៉ែតឯណោះ ដើម្បីទៅដល់សាលារៀន!៕
ប្រភព៖http://www.pageth.info/archives/3996




