អាជ្ញាធរខេត្តកំពត បានចាត់វិធានការយ៉ាងតឹងរឹងក្នុងការទប់ស្កាត់មិនអោយមានការនាំជ្រូក ចូលពីប្រទេសជិតខាងនោះទេ ដោយបានសហការជាមួយស្ថាប័នជំនាញនៅតាមច្រកព្រំដែន ជាដើម។
ជុំវិញបញ្ហានេះ លោក កែវ សុវណ្ណាឌី អនុប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទខេត្តកំពត បានលើកឡើងក្នុងកម្មវិធីសន្ទាមតិថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១១ដល់ម៉ោង ១២ថ្ងៃត្រង់ថា សម្រាប់ខេត្តកំពតមិនមានការនាំជ្រូកចូលពីប្រទេស ដទៃនោះទេ ព្រោះថាកន្លងមកមន្ទីរកសិកម្ម បានជម្រុញអោយប្រជាពលរដ្ឋមានការយកចិត្តទុកដាក់មានការចិញ្ចឹមជ្រូក ដោយផ្តល់ជាវគ្គបណ្តុះបណ្តាល ព្រមទាំងមានការផ្តល់ពូជនិងជួយរកទីផ្សារជូនប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនឹងនោះមន្ទីរបានធ្វើការសហការជាមួយអាជ្ញាធរដែនដី មានភូមិឃុំ និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋងាកមកចិញ្ចឹមជ្រូកផងដែរ ដើម្បីលើកស្ទួយជីវភាពគ្រួសារនិងសង្គមជាតិ។
លោក គង់ នៅដងទង់ ជាប្រិយមិត្តក្នុងកម្មវិធីសន្ទនាមតិ បានលើកសំណួរថា មានវិធានការបែបណាក្នុងការទប់ស្កាត់កុំអោយមានការនាំជ្រូកចូលក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព?ប៉ះពាល់ជាមួយការចុះអនុសញ្ញា MOU ទប់មិនអោយមានការនាំជ្រូកចូល?
លោក កែវ សុវណ្ណាឌី អនុប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទខេត្តកំពត បានឆ្លើយតបថា មន្ទីរបានចាត់វិធានការយ៉ាងតឹងរឹងខ្លាំងណាស់ជុំវិញបញ្ហានេះ ដោយមានការសហការជាមួយស្ថាប័នជំនាញតាមច្រកនីមួយៗ។ហើក្នុងករណីមិនអោយមានការនាំជ្រូកចូលវាបង្ករជាផលប៉ះពាល់ខ្លះដែរ ដល់ប្រទេសជាតិយើង៕
ប្រភព៖វិទ្យុជាតិកំពត

