បើសិនជាអ្នកបានឃើញសត្វដូចរូបខាង ក្រោមនេះរស់នៅឬបង្ហាញខ្លួន នៅក្នុងផ្ទះបាយ នោះបញ្ជាក់ថា នៅកន្លែងនោះកំពុងតែមានបញ្ហាហើយ។
សត្វប្រភេទនេះភាគច្រើន មានដងខ្លួនពណ៌ស ហើយវារស់នៅបានដោយការស៊ីផ្សិត
ហើយវាក៏មិនបានធ្វើអោយប៉ះពាល់ ដល់មនុស្សយើងនោះដែរ។ តែអ្វីដែលអ្នកត្រូវដឹងនោះ
គឺការប្រទះឃើញវានោះបញ្ជាក់ថា ផ្ទះបាយរបស់អ្នកកំពុងតែ មានដុះផ្សិតហើយ។
ចំពោះផលប៉ះពាល់របស់វា យោងតាមគេហៈទំព័រ hgtv បានអោយដឹងថា
ផ្សិតទាំងនេះអាចបង្ករជាជម្ងឺ បានច្រើនយ៉ាងដូចជា៖ កណ្តាស់, ក្អករ៉ាំរ៉ៃ,
រលាកភ្នែក, កន្ទលបំពង់.ក, អស់កម្លាំង ហើយនិងឈឺក្បាលជាដើម៕
ប្រភព៖ http://www.khmerfresh.net/contents/1004/1227/