ក្រោយពីអាមេរិកបានប្រើប្រាស់កំពូលគ្រាប់បែកហៅថា “មាតានៃគ្រាប់បែក” “Mother of All Booms” ឬ “MOAB” ដែលមានកម្លាំងមហិមាទម្លាក់ទៅលើបន្ទាយរបស់ ISIS បណ្តាល
ឲ្យទាហាន ISIS ៣៦នាក់បានស្លាប់ កាលពីយប់មិញក្នុងប្រទេសអាហ្គានីស្ថាន កំពុងធ្វើអោយមនុស្សនៅលើសកលលោកចាប់អារម្មណ៍ទៅលើសមត្ថភាពគ្រាប់បែកនេះជាច្រើន។
ដោយឡែកគេបានរកឃើញថាមានគ្រាប់បែកមួយប្រភេទរបស់រុស្សីមានឈ្មោះថា “បីតាគ្រាប់បែក” “Father of All Booms” ដែលមានកម្លាំងមហិមាខ្លាំងជាង ៤ ដង បើប្រៀបទៅនឹងគ្រាប់បែករបស់អាមេរិក “MOAB” ដែលទម្លាក់លើបន្ទាយ ISIS កាលពីយប់មិញនេះ។
កម្លាំងផ្ទូះគ្រាប់បែករបស់រុស្សី – Photo Credit: @daily mail
គ្រាប់បែករបស់រុស្សី មានរូបរាងតូចជាងរបស់អាមេរិកមែន តែបើនិយាយពីកម្លាំងផ្ទុះ និងកំដៅគឺខ្លាំងជាងរបស់អាមេរិក ២ ដង។ ហើយការសាយភាយក៏មានចម្ងាយវែងជាងរបស់អាមេរិក ២ដងដែរ គឺស្មើនឹង ៦០០ ម៉ែត្រ ដូច្នេះហើយទើបធ្វើឲ្យគ្រាប់បែករបស់រុស្សី ពិតជាល្អជាងរបស់អាមេរិកមែន។
ប្រភព៖http://www.pageth.info/archives/11786





