ពលរដ្ឋអាមេរិកាំង នៅក្នុងឆ្នាំ ២០១៧ នេះ កំពុងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញជម្រកលេនដ្ឋានសុវត្ថិភាព (Bunkers Spike) ពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ។
បច្ចុប្បន្ន ការបង្កើនប្រតិបត្តិការ របស់កងទ័ពអាមេរិកទូទាំងពិភពលោក ត្រូវគេទស្សន៍ទាយថា នឹងអាចនាំឆ្ពោះទៅរកការកើតសង្គ្រាម ដូច្នេះហើយពលរដ្ឋអាមេរិកជាច្រើននាក់ អាចនឹងលាក់ខ្លួនក្រោមដី ដូចសម័យបុរាណ ដែលខ្លាចសង្គ្រាមត្រជាក់ដូច្នេះដែរ ។
ស្ថិតក្នុងពេលមានវិបត្តិមិនច្បាស់លាស់ នៃនយោបាយអាមេរិក ធ្វើឱ្យអ្នកជំនួញ ងាកទៅរកទិញBunkers Spike ក្នុងសហរដ្ឋអាមេរិក ដែលមានកំពូលលក់ខ្ពស់កើនឡើង ៥០០% ដែលក្នុងសម័យលោក អូបាម៉ា កើនតែ ២៥០% ប៉ុណ្ណោះ ។ លេនដ្នានក្រោមដី អាចគេចបានពីសង្គ្រាមស៊ីវិល ព្យុះ ។ល។ ហើយមានឧបករណ៍សម្ភារ អាងហែលទឹក សព្វបែបយ៉ាង ។
ប៉ុន្តែជនជាតិអាមេរិកផ្សេងទៀត បានសំដៅទៅលើផលប្រយោជន៍នៃប្រាក់ចំណេញពីការពួននេះ គឺនៅរដ្ឋតិចសាស់ Clyde Scott ពី Rising S Bunger ពីទីក្រុង Murchison កំពុងប្រឹងប្រែងសាងសង់រណ្តៅលឹនដ្ឋានក្រោមដី ដែលមានតម្លៃថ្លៃ បង្កើតឡើងសម្រាប់អ្នកដែលចង់គេចពីភ័យន្តរាយ នៃសង្គ្រាមនុយក្លេអ៊ែរ, ព្យុះ (បណ្តាញព័ត៌មាន CBS រាយការណ៍) ។
ប្រភព៖http://fbnewskh.com/archives/961









