ថ្លែងក្នុងពិធីសម្ពោធរោងចក្រទឹកស្អាតនិរោធជំហានទី២
កាលពីព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៧ នេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា
ចាប់ពីថ្ងៃនេះតទៅកម្មករកម្មការិនីរោងចក្រទាំងអស់
មិនត្រូវបង់ថ្លៃទឹកភ្លើងឱ្យម្ចាស់ផ្ទះដោយផ្ទាល់ទៀតទេ
គឺត្រូវកំណត់ដោយក្រសួង និងស្ថាប័នដែលពាក់ព័ន្ធវិញ។
សម្ដេចតេជោមានប្រសាសន៍បន្តទៀតថា
កន្លងទៅម្ចាស់ផ្ទះជួលទាំងឡាយ តែងយកថ្លៃទឹក
ថ្លៃភ្លើងលើសពីកម្មករកម្មការិនីរោងចក្រដែលធ្វើឱ្យ
កម្មករទាំងអស់ជួបបញ្ហារឿងលុយ ព្រោះត្រូវចំណាយច្រើន។
សម្ដេចលើកឡើងថា ជាធម្មតាប្រសិនបើ ប្រើប្រាស់ថ្លៃទឹកភ្លើងក្រោម
៥០គីឡូវ៉ាត់ គឺត្រូវបង់តែ ៦០០រៀលទេ។
ប៉ុន្តែចំពោះម្ចាស់ផ្ទះជួលទាំងអស់
បានយកថ្លៃទឹកភ្លើងពីកម្មករកម្មការិនីរហូតដល់ ១០០០រៀល
ទៅ២០០០រៀលក្នុង១គីឡូវ៉ាត់។
សម្ដេចនាយករដ្ឋមន្រ្តី បន្តទៀតថា
ដើម្បីកាត់បន្ថយភាពលំបាករបស់កម្មករកម្មការិនី
កុំឱ្យមានការចំណាយច្រើនពេក ចាប់ពីថ្ងៃនេះតទៅថ្លៃទឹកភ្លើង
ត្រូវកំណត់ដោយក្រសួងវិញ៕
ប្រភព៖
sabay