មិនគួរឲ្យជឿ…! មីស៊ីលដែលដាក់ដង្ហែនៅកូរ៉េខាងជើងថ្ងៃមុន សង្ស័យថាមីស៊ីលក្លែងក្លាយ
កូរ៉េខាងជើង៖ ព្រភពសារព័ត៍មាន Dailymail បានឲ្យដឹងថាកាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីគំរប់ខួប១០៥ឆ្នាំបិតាស្ថាបនិកគីម អ៊ីលស៊ុង ដោយមានការដើរដង្ហែព្យុហយាត្រា និងការដង្ហែមីស៊ីលជា ច្រើនគ្រាប់ ដើម្បីបង្អួតពិភពលោក។ ក្រោយពេលដាក់បង្ហាញថ្ងៃមុនរួច មានមនុស្សជាច្រើនចាប់ផ្តើមសង្ស័យថា មេដឹកនាំ គីម ជុងអ៊ុន បានប្រើប្រាស់មីស៊ីលក្លែងក្លាយ ដោយសារតែក្បាលគ្រាប់មីស៊ីលមួយបានវៀចបះឡើងលើខុសប្លែកពីគេ។
អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើនបាននាំគ្នាចោទសួរទាំងចំអកថា “តើកូរ៉េខាងជើងគិតថា ពួកគេអាចប្រើប្រាស់ មីស៊ីលក្លែងក្លាយមកបោកប្រាស់មនុស្សគ្រប់គ្នាបានឬ?” ហើយម្នាក់ទៀតចំអកទៀតថា យោធារបស់កូរ៉េខាងជើងបាន ប្រើ ប្រាស់មីស៊ីលក្លែងក្លាយធ្វើពីក្រដាស។ ទោះជាយ៉ាងណាមីស៊ីលឆ្លងទ្វីប ICBM នេះ ទីក្រុងព្យុងយ៉ាងបានអះអាងថា អាច ហោះបានជាច្រើនពាន់គីឡូម៉ែត្រ ដែលអាចមានសមត្ថកិច្ចបាញ់កំទេចទីក្រុង Washington បាន ក្រោយពេលគ្រាប់មីស៊ីទាំង នោះត្រូវបានដង្ហែនៅអំឡុងការអបអរទិវាព្រះអាទិត្យ៕
ប្រភព៖http://nowkh.com/article/3091





