ជាការពិត ជាមួយនឹងចរិកក្តៅឆេវឆាវ ពិបាកស្មានមុន របស់លោកដូណាល់ ត្រាំ និងជាពិសេស ក្រោយការសម្រេចភ្លាមៗ បាញ់មីស៊ីលលើស៊ីរី ព្រមទាំងការគម្រាមថា អាមេរិក អាចប្រើកំលាំងលើកូរ៉េខាងជើងផងនោះ លោកប្រធានាធិបតីចិន ប្រហែលជា គ្មានជំរើសអ្វីផ្សេងទេ បើមិនចង់ឃើញគ្រាប់មីស៊ីលរបស់លោកដូណាល់ ត្រាំ ហោះទៅបំផ្ទុះ នៅក្បែរផ្ទះរបស់ខ្លួនទេនោះ ។
ប៉ុន្តែផ្ទុយទៅវិញក្រោយពេលដែលលោកប្រធានធិបតីចិន ស៊ី ជិនពីង បានអញ្ជើញទៅជួប លោក ដូណាល់ ត្រាំ ដល់និវេសនដ្ឋានប្រណិតរបស់លោកត្រាំនៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃសុក្រទី ៧មេសា។ ក្រោយជំនួប មេដឹកនាំនៃមហាអំណាចទាំងពីរនេះ បានអះអាងព្រមគ្នាថា ទំនាក់ទំនងរវាងអាមេរិក និងចិន កំពុងឈានទៅរកកម្រិតល្អប្រសើរ ដើម្បីប្រយោជន៍រួមគ្នា។ នៅចំពោះមុខអ្នកកាសែត មេដឹកនាំនៃមហាអំណាចទាំងពីរ បានអះអាងព្រមគ្នា ប្រកបដោយសុទិដ្ឋិនិយមថា ចិន និងអាមេរិក បានសន្យាចាប់ដៃគ្នា ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។
លោកដូណាល់ ត្រាំ ប្តូរជំហរ១៨០ដឺក្រេ លែងចោទប្រកាន់ចិន ដូចមុន
នៅក្នុងជំនួបជាមួយលោកស៊ី ជីនពីង ប្រធានាធិបតីចិន លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក គឺមានចំណងទាក់ទងគ្នា ជាមួយ បញ្ហាកូរ៉េខាងជើង។ សម្រាប់អ្នកជំនាញមួយចំនួន លោកដូណាល់ ត្រាំ អាចបំភ្លេចចោលទំនាស់ពាណិជ្ជកម្មជាមួយចិន ដែលនៅក្នុងនោះលោកដូណាល់ ត្រាំ ធ្លាប់បានរិះគន់ ចោទចិន ថា បានដើរខ្សែលើអាមេរិក ក្នុងពេលដោះដូរពាណិជ្ជកម្មជាមួយអាមេរិក។

ក្នុងទំនាក់ទំនងជាមួយចិន លោកដូណាល់ ត្រាំ បានប្តូរទស្សនៈ និងជំហរសឹង ១៨០ដឺក្រេ។ នៅក្នុងសន្និសីទកាសែត ថ្ងៃម្សិលមិញ ជាមួយអគ្គលេខាធិការអង្គការអូតង់ ពោលគឺនៅប៉ុន្មានម៉ោងក្រោយនិយាយទូរស័ព្ទ ជាមួយ លោកប្រធានាធិបតីស៊ី ជីនពីង លោកប្រធានាធិបតីដូណាល់ ត្រាំ ខុសពីបេក្ខជនដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបោះឆ្នោត គឺលែងចោទប្រកាន់ចិនមុន ក្នុងរឿងបញ្ចុះតម្លៃលុយយ័នទៀតហើយ។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំបានអះអាង លោកចុះសម្រុងគ្នាខ្លាំងណាស់ជាមួយលោកស៊ីជីនពីង។ លោកស៊ី ជីនពីងដែលលោកដូណាល់ ត្រាំរំពឹងថា នឹងជួយអាមេរិកដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
សម្រាប់លោកដូណាល់ ត្រាំ ចិនបោះមួយជំហានទៅមុខដើម្បីចូលរួមដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ ជាក់ស្តែង គឺកប៉ាល់ដឹកធ្យូងថ្មរបស់កូរ៉េខាងជើងទាំងប៉ុន្មានត្រូវបានអាជ្ញាធរចិន បដិសេធមិនឲ្យចូល ចាក់លក់ នៅកំពង់ផែចិន នៅខេត្ត លាវនីង។ ចិនបានបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ប៉ុន្តែ ចិនដែលជាដៃគូសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានអាមេរិកចោទថា មិនបានធ្វើសកម្មភាពជាក់ស្តែង ម៉ត់ចត់ ដើម្បីដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ។ ធនាគាររបស់ចិនមួយចំនួនត្រូវរកឃើញថា បានជួយបិទបាំង ដើម្បីឲ្យរបបព្យុងយ៉ាងមានលទ្ធភាពធ្វើជំនួញនៅ បរទេស ដើម្បីបានទុនទៅអភិវឌ្ឍ ទំនើបកម្មសព្វាវុធ និងកងទ័ពកូរ៉េខាងជើង។
ចិនគ្មានជម្រើសត្រូវដាក់សម្ពាធមួយគ្រា លើសម្ព័ន្ធមិត្តរបស់ខ្លួន
ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ធ្វើឲ្យចិនទើសចិត្តខ្លាំងណាស់ នោះ បើ ទោះបីជាចិន ចង់ការពារ មិនឲ្យកូរ៉េខាងជើងដួលរលំ។ ចិនដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង មិនប្រាថ្នាចង់បានទេ អស្ថិរភាព នៅក្នុងប្រទេសជិតខាងរបស់ខ្លួន និងក្នុងតំបន់។ ចិនជឿថា បើសិនរបបព្យុងយ៉ាងដួលរលំ ជួបអស្ថិរភាពនយោបាយ នោះចិននឹងត្រូវទទួលថ្មបាក់ ព្រោះ ចិនត្រូវរងគ្រោះ ទទួលជនភៀសខ្លួនកូរ៉េខាងជើងរាប់លាន ដែលអាចរត់ទៅជ្រក ក្នុងទឹកដីរបស់ចិន។ ចិនរឹតតែមិនចង់បានទៅទៀត ភ្នក់ភ្លើងសង្រ្គាម ដែលបង្កាត់ឡើយ ដោយសារតែជម្លោះរវាងកូរ៉េខាងជើង និងក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក។

មួយវិញទៀត ចិនក៏មិនចង់ឲ្យប្រទេសជិតខាងតូចតាចរបស់ខ្លួន ដូចជាកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរដូចខ្លួនដែរ។ កាលណាកូរ៉េខាងជើងអាចមាននុយក្លេអ៊ែរ នោះជប៉ុន ដែលជាសត្រូវរបស់ចិន ក៏នឹងអាចរកលេស ដើម្បីបំពាក់អាវុធនុយក្លេអ៊ែរនឹងគេដែរ។\
ប្រភព៖http://www.pageth.info/archives/11730
ប្រភព៖http://www.pageth.info/archives/11730