ថ្មីថ្មោងឡើយ។ បើទោះបីជាអ្នកបានរស់នៅជាមួយអស់រយៈពេលជាច្រើនឆ្នាំរួចហើយ
ក៏ដោយ តែវាជាអារម្មណ៍រំភើបបំផុត បន្ទាប់ពីអ្នកបានធ្វើជាស្វាមីភរិយានឹងគ្នា។
សំណាងមិនល្អគូស្វាមីភរិយាទើបនឹងរៀបការ ទីបំផុតលែងមានអារម្មណ៍នឹងគ្នា ហើយអ្នក
ចង់ដឹងថាបញ្ហាអ្វីបានកើតឡើងចំពោះអ្នក និងភរិយារបស់អ្នក។ តើតណ្ហា និងអារម្មណ៍
ពុះកញ្ជ្រោល ដែលអ្នកធ្លាប់មានកាលពីគ្រាដំបូងនៅទីណា?
វាមិនមែនជារឿងមួយអាក្រក់ទេ ដែលជីវិតកាន់តែមានភាពស្និតស្នាល និងកាន់តែមាន
សេចក្ដីសុខ តែវាអាចជាការខូចចិត្តមួយដែលដឹងថា ភរិយារបស់អ្នកលែងចង់គេង
ជាមួយនឹងអ្នកទៀត។ មុននឹងអ្នកសរុបសេចក្តី ឬចាប់ផ្តើមភ័យខ្លាចថានាងលែងស្រឡាញ់
អ្នក ត្រូវសួរខ្លួនឯងសិនថាមូលហេតុអ្វីខ្លះដែលធ្វើឱ្យនាងលែងគេងជាមួយអ្នក។
យោងតាមការស្ទាបស្ទង់ដោយទស្សនាវដី្ត Redbook និងចិត្តសាស្ត្របានឱ្យដឹងថាស្ត្រី
៦០% ចង់បង្កើតភាពស្និតស្នាលច្រើនដូចបុរសដែរ។ ប្រសិនបើភរិយារបស់អ្នកហាក់បីដូចជា
មិនចាប់អារម្មណ៍នឹងការបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នក វាប្រហែលជាកំហុសរបស់អ្នក។
*អ្នកលែងផ្តល់ក្តីស្រឡាញ់ចំពោះនាង*
ពេលត្រលប់មកដល់ផ្ទះវិញ អ្នកភ្លេចថើបភរិយារបស់អ្នក។ ប្រហែលជានាងរវល់នៅក្នុង
ផ្ទះបាយ ឬអ្នកទាំង២ នាំកូនរត់លេង ហើយគ្មានពេលផ្តល់ក្តីស្រឡាញ់ឱ្យគ្នា។ នៅ
ពេលកូនៗចូលគេងអស់ អ្នកគេងលើសាឡុង ហើយកាន់ទូរស័ព្ទ លេងអ៊ិនធឺណែត និងសម្រាក។
អ្វីដែលអ្នកមិនបានធ្វើគឺការយកចិត្តទុកដាក់ចំពោះភរិយា។ អ្នកមិនបានធ្វើអ្វីៗ
ដើម្បីបង្ហាញថានាងសំខាន់ចំពោះអ្នក ហើយវាធ្វើឱ្យនាងឈឺចាប់។ តើអ្នកបានជូន
ផ្កា ឬរបស់ផ្អែមៗឱ្យនាងលើកចុងក្រោយនៅពេលណា? តើអ្នកបានប្រាប់នាងថា
នាងស្អាត និងគួរឱ្យស្រឡាញ់ចុងក្រោយនៅពេលណា?
តើអ្នកបានផ្តល់ក្តីស្រឡាញ់ឱ្យនាងចុងក្រោយនៅពេលណា? អ្នកផ្តល់ក្តីស្រឡាញ់ឱ្យ
នាងកាន់តែច្រើន នាងនឹងកាន់តែផ្តល់ក្តីស្រឡាញ់តបមកអ្នកវិញកាន់តែច្រើនដូចគ្នា។
*នាងសង្ស័យថា អ្នកកំពុងផិតក្បត់នាង*
ប្រសិនបើភរិយាអ្នកសង្ស័យថាអ្នកកំពុងមិនស្មោះត្រង់នឹងនាង អ្នកអាចនឹងជួបបញ្ហាធំ
ជាងនេះ។
តែទោះបីជាយ៉ាងណា អ្នកអាចផិតក្បត់នាងតាមវិធីផ្សេងទៀត។ តើអ្នកបានចេញទៅ
ក្រៅលេងកីឡាក្រោយពេលសម្រាកពីការងារ ហើយទុកភរិយាឱ្យមើលកូននៅផ្ទះមែនទេ?
តើអ្នកកំពុងចំណាយពេលវេលាលេងកីឡាច្រើនជាងពេលវេលាជាមួយគ្រួសារមែនទេ? នៅ
ពេលនាងមានអារម្មណ៍ថា ការយកចិត្តទុកដាក់របស់អ្នកកំពុងតែផ្តល់ទៅឱ្យអ្វីផ្សេង
ច្រើនជាងនាង ទើបធ្វើឱ្យនាងសង្ស័យថា អ្នកផិតក្បត់។ អារម្មណ៍មួយនេះមិនអាច
បង្កើតភាពស្និតស្នាលនឹងគ្នាបានឡើយ។
អ្នកមិនបានជួយមើលកូនៗ ឬផ្ទះសម្បែងឱ្យបានគ្រប់គ្រាន់នៅពេលអ្នកធំឡើង មានកូន ជីវិតពិត
ជាជួបនឹងការហត់នឿយណាស់។ ប្រសិនបើនាងជាមនុស្សតែម្នាក់ដែលចាំមើលថែរគ្រប់
យ៉ាងដោយគ្មានអ្នកជួយ នោះនាងនឹងខឹង។ អ្នកជាដៃគូក្នុងកិច្ចការទាំងនេះ ហើយ
នាងចង់បានអ្នកជួយនាងបានខ្លះពីមួយថ្ងៃទៅមួយថ្ងៃ។
គ្មានអ្វីធ្វើឱ្យភរិយាសប្បាយចិត្តជាងពេល ដែលស្វាមីក្រោកពីគេង ហើយជួយលាងចាន
ដោយមិនចាំបាច់ប្រើ។ គ្មានអ្វីធ្វើឱ្យភរិយាសប្បាយចិត្តជាងពេលស្វាមីមិនគិតថា
ការងារភរិយាគាត់មិនមែនមើលថែរកូនពេលចូលគេង ឬបញ្ចុកអាហារពេលល្ងាច ឬ
ងូតទឹកឱ្យគាត់ទាំងអស់ឡើយ។ ក្រោកឡើងជួយនាង ហើយចាំមើលស្នេហារបស់អ្នកត្រលប់
មកវិញ។
*អ្នកជាមនុស្សអាត្មានិយម*
នៅពេលអ្នកជាមនុស្សអាត្មានិយម ភរិយារបស់អ្នកមិនចង់នៅក្បែរអ្នកឡើយ។
ឧទាហរណ៍៖ ភរិយាដែលចង់ឃើញខ្លួនឯងស្រស់ស្អាតបំផុតនៅរាត្រីចេញទៅខាងក្រៅជាមួយ
នឹងស្វាមី។ នៅពេលនាងស្លៀកពាក់ខោអាវថ្មី កែងចោទខ្ពស់ ដើរចុះពីលើផ្ទះ ហើយ
សង្ឃឹមថា ភ្នែកស្វាមីនាងនឹងសរសើរ តែនាងបែរជាបាត់បង់ទំនុកចិត្តពេលបានលឺថា
គាត់សួរពីតម្លៃសំលៀកបំពាក់ (ហេតុអ្វីបានអូនមិនពាក់ខោអាវ ដែលមានរួចហើយ?)។ វា
ជាសំណួរអាត្មានិយម ដែលគ្រប់យ៉ាងធ្វើដើម្បីអ្នក មិនមែនខ្លួននាងឡើយ ហើយវាមិនមែន
ជាវិធីបង្កើតភាពស្និតស្នាលនឹងគ្នាឡើយ។
*អ្នកមិនចាប់ផ្តើមសកម្មភាពមុន*
ភរិយារបស់អ្នកមិនបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នក ហើយអ្នកមិនយកចិត្តទុកដាក់។ អ្នក
គិតថានាងនឹងមកនៅក្បែរ តែអ្នកមិនគិតថា នាងកំពុងរង់ចាំអ្នក ដើម្បីបង្កាត់
ភ្លើងស្នេហ៍ឡើយ។ ប្រហែលជាភរិយាអ្នកលែងចាប់អារម្មណ៍ ហើយមិនបង្កាត់ភ្លើងស្នេហ៍
ជាមួយអ្នក។ នាងមានអារម្មណ៍ថា ដោយសារតែអ្នកលែងសម្លឹងមើលនាងស្អាត លែងមាន
ភាពទាក់ទាញ។
ឥលូវអ្នកទាំង២ ជួបភាពក្រៀមក្រំ តែគ្មានអ្នកណានិយាយលើកឡើងពីបញ្ហានេះឡើយ។
នាងចង់ឱ្យអ្នកមានចំណង់តណ្ហានឹងនាង ហើយនាងចង់ឱ្យអ្នកបង្ហាញពីទំហំក្តីស្រឡាញ់
ចំពោះនាង។
ទីបំផុត សួរភរិយារបស់អ្នកពីមូលហេតុ ដែលនាងលែងចង់គេងជាមួយអ្នក ជាវិធីដ៏ល្អ
ដើម្បីដោះស្រាយបញ្ហា។ ការទំនាក់ទំនងជាគន្លឹះក្នុងសេចក្តីស្នេហា៕
ប្រភព៖ news.camlocation.com




