ខ្លះៗពីជោគវាសនានៃអ្នកឆ្នាំទាំងនេះក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា!!


ប្រសិនបើបុរសជាប្តីរកប្រាក់ចំណូលបានច្រើននោះនាងពិតជាសប្បាយចិត្តខ្លាំងព្រោះជីវភាពគ្រួសារមិនជួបនឹងភាពលំបាក។
ដូចតាមទំនៀមទម្លាប់ខ្មែរយើងតែងតែធ្វើការទស្សន៍ទាយខែឆ្នាំរបស់សាមីខ្លួនទាំងពីថាល្អឬអត់ក្រោយពេលចាប់ដៃគ្នាជាប្តីប្រពន្ធ។
ខាងក្រោមនេះជាការបង្ហាញខ្លះៗអំពីខែឆ្នាំដែលល្អក្រោយពេលរៀបការរួច។


*ឆ្នាំជូត+ឆ្នាំវក*៖ ប្រសិនបើអ្នកទាំងពីរនេះចាប់ដៃគ្នាជាប្តីប្រពន្ធពិតជាមានជោគសំណាងល្អខ្លាំងណាស់
ជាសម្បត្តិសេដ្ឋី ក្រោយពេលរៀបការជាមួយគ្នានឹងសល់លុយកាស មាសប្រាក់
ទ្រព្យសម្បត្តិពេញផ្ទះតែម្តង។ អាចនិយាយបានម្យ៉ាងទៀតថាខាងប្រុសក៏សំណាងឯខាងស្រីក៏សំណាងព្រោះសុទ្ធតែជាមនុស្សល្អដូចគ្នា។
ការងារក៏រីកចម្រើន
គេច្រើនថាក្នុងមួយឆ្នាំអ្នកទាំងពីរអាចទិញបានទាំងឡាននិងបានទាំងផ្ទះទៀតពិតជាអស្ចារ្យមែន។


*ឆ្នាំរកា+ឆ្នាំឆ្លូវ*៖
ទោះបីឆ្នាំនេះជាឆ្នាំរកាក៏ដោយក៏លាភសំណាងរបស់ដៃគូរជីវិតទាំងពីរនេះមិនថមថយដែរព្រោះមានរាសីអ្នកឆ្នាំឆ្លូវនៅជួយយោងគ្នាមិនឱ្យម្ខាងទៀតស្រុតចុះឡើយ។
ក្រោយពេលដែលស្ម័គ្រចិត្តនិងព្រមព្រៀងរៀបការជាមួយគ្នាហើយអ្នកទាំងពីរនឹងផុតទុក្ខទាំងពួងអស់ទៅ
ការរកចំណូលទទួលបានប្រាក់ចំណេញច្រើន
បើជាបុគ្គលិកបម្រើការឱ្យក្រុមហ៊ុនវិញនឹងបានឡើងតំណែងជាបន្តបន្ទាប់
ពិសេសជីវិតអ្នកទាំងពីរនឹងប្រកបដោយសេចក្តីសុខសុភមង្គលមិនចេះរីងស្ងួតឡើយ។


*ឆ្នាំខាល+ឆ្នាំមមែ*៖
តាមជើងលេខនៃការទស្សន៍ទាយបានបង្ហាញវាបើឆ្នាំទាំងពីរនេះបានរៀបការជាមួយគ្នាហើយពិតជាបាននាំនូវសំណាងនិងសេចក្តីសុខមកឱ្យគ្នាទៅវិញទៅមក។
មនុស្សភាគច្រើនតែងគិតថាអ្នកឆ្នាំមមែមិនអាចរស់នៅជាមួយអ្នកឆ្នខាលបានទេព្រោះគេគិតវាអ្នកឆ្នាំខាលជាមនុស្សមានអត្តចារឹកសាហាវ
កោងកាច
តែតាមពិតវាផ្ទុយស្រឡះទៅវិញទេព្រោះអ្នកឆ្នាំមមែតែងតែអាចគ្រប់គ្រងស្ថានភាពទាំងអស់ហ្នឹងបានដោយសារតែចិត្តស្រជាក់និងមានអំណត់ដូចនេះបើឆ្នាំទាំងពីរនេះរួមរស់ជីវិតជាប្តីប្រពន្ធជាមួយគ្នាពិជាល្អណាស់
ទាំងលុយកាសនិងទ្រព្យសម្បត្តិសល់ចាយមិនអស់ផង។


*ឆ្នាំរោង+ឆ្នាំម្សាញ់*៖
ដំណើរជីវិតអ្នកឆ្នាំទាំងពីរនេះក្រោយពេលចាប់ដៃសាងជីវិតជាមួយគ្នារួចតាមការទស្សន៍ទាយពិតជាល្អ
រាល់បញ្ហាដែលធ្លាប់កើតមានពេលកន្លងមកនឹងត្រូវរលាយបាត់ទៅក្រោយអ្នកទាំងពីរបានរៀបអាពហ៍ពិពាហ៍ជាមួយគ្នារួច។
ប្តីប្រពន្ធទាំងពីរប្រកបដោយក្តីសុខដុមរមនា លាភទ្រព្យហូរចូលមិនចេះដាច់
ពិសេសនិងទទួលបានបុត្រពេញផ្ទះតែម្តង៕


ប្រភព៖http://todaysharing.com/news/50205