ក្តៅៗ..! ចិនចេញបញ្ជាឲ្យក្បួនយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក-មីស៊ីល ប្រុងជើងការកម្រិតខ្ពស់បំផុត ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងស្ថានការណ៍នៅកូរ៉េខាងជើង។
(វ៉ាស៊ីនតោន)៖ មន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រាប់ CNN នៅមុននេះបន្តិចថា កងទ័ពអាកាសជួរមុខ អមដោយយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក-មីស៊ីលរបស់ប្រទេសចិន ត្រូវបានទទួលបានបញ្ជាឲ្យស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់បំផុត ខណៈដែលសហរដ្ឋអាមេរិកមើលឃើញថា ចិនកំពុងត្រៀមខ្លួនឆ្លើយតបនឹងស្ថានការណ៍នៅកូរ៉េខាងជើង ក្នុងករណីមានការផ្ទុះសង្គ្រាមឡើង។ នេះបើតាមសេចក្តីរាយការណ៍ពី CNN នាព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧៕
ប្រភព៖http://fbnewskh.com/archives/1026
