ក្នុងផ្ទះមានអ្នកឆ្នាំថោះ ម្សាញ់ ច ទេ ព្រោះវាជាវេនរបស់ពួកគេហើយ!
ឆ្នាំថោះ៖ គិតត្រឹមខែនេះរឿងអាក្រក់នឹងត្រូវបានបញ្ចប់ ហើយជំនួសមកវិញនូវរឿងល្អៗមានលាភមានជ័យ។
បើអ្នកមានដៃគូស្នេហាតែមិនទាន់បានប្រាប់និងណែនាំដល់សាច់ញាតិឱ្យបា
នស្គាល់នោះពេលនេះជាពេលវាលាល្អមួយសម្រាប់បើកចំហហើយ។
បូកបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់អ្នកនិងមានជំនួយពីអ្នកផ្សេងទៀតនោះអ្នកនឹងឱ្យកាសកើបប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់។
គួរបញ្ជាក់ដែរថាអ្នកគួរតែរៀនបត់បែនតាមកាលៈទេសៈទើបកាន់តែល្អនិងផ្តល់ផលប្រយោជន៍ឱ្យអ្នកបានកាន់តែច្រើន។
ឆ្នាំម្សាញ់៖ ឆ្នាំ២០១៧នេះគ្រាន់តែជាការប្រមូលផលបន្តិចបន្ទួចប៉ុណ្ណោះ
ប្រសិនបើអ្នកមានភាពក្លាហាននោះលទ្ធផលនាថ្ងៃមុខកាន់តែល្អថែមទៀត។
អ្នកនឹងទទួលបានការកោតសរសើរពីមនុស្សក្បែរខ្លួនអ្នកថាពូកែរកលុយមែនទែន។
ក្នុងពេលជាមួយគ្នានោះដែរអ្នកនឹងរកបានប្រាក់ចំណេញមួយចំនួនធំ
ទាំងគ្រួសារអ្នកក្តីក៏មានមោទនៈភាពដោយសារអ្នកដែរ។
ក្នុងរយៈពេលខ្លីប៉ុណ្ណោះអ្នកនឹងក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់
គប្បីចេះគោរពនិងឱ្យតម្លៃដល់មនុស្សក្រខ្សត់និងមានជីវភាពលំបាកនិងផ្តល់ជាជំនួយដល់ពួកគេផង។
ឆ្នាំច៖ អ្នកត្រូវមានការយកចិត្តទុកដាក់ជាមួយមិត្តរួមការងារដើម្បីរក្សាទំនាក់ទំនងល្អជាមួយនឹងពួកគេ។
ជាមួយនឹងគោលដៅរបស់អ្នកបានរុញច្រានឱ្យអ្នកមានភាពរវល់ជាមួយនឹងការងារជាខ្លាំងដើម្បីឱ្យអនាគតរបស់អ្នកមានភាពភ្លឺស្វាង។
ក្នុងពេលនោះដែរ
ទោះបីអ្នកមានភាពឆ្លាតវៃក៏ដោយចុះក៏អ្នកត្រូវតែចេះរង់ចាំនិងដើរពីមួយជំហានទៅមួយជំហានយឺតៗកុំតក់ក្រហល់កុំឱ្យខាតលាភធំឱ្យសោះ។
ព្រោះរយៈពេលមិនយូរទៀតទេ លាភធំនឹងរត់សំដៅមករកអ្នកបីដូចជាគេជះទឹកអញ្ចឹង។
ប្រភព៖http://todaysharing.com/news/49382




