សាហាវណាស់!! នារីម្នាក់អស់ព្រហ្មចារី ដោយសារ… ជួយស៊ែរ ប្រយ័ត្នករណីនេះ


ភ្នំពេញ៖​ សង្គម​សម្ភារ​:និយម​និង​អំណាច​ទឹកប្រាក់​បាន​ជះ​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​ មក​លើ​គ្រួសារ​ក្រីក្រ​ ដែល​ធ្វើ​ឲ្យ​គ្រួសារ​មួយ​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​អវិចី​ ដោយសារ​ការ​លោភលន់​របស់​ឪពុក​ម្តាយ​ ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​មិន​ចេះ​ចប់​ បាន​លះបង់​កូនស្រី​របស់​ខ្លួន​ឲ្យ​ទៅ​ពួក​អ្នកមាន​ប្រាក់​ពោល​គឺ​អាណិកជន​ ឬ​ជនបរទេស​ដោយ​ពុំ​បានដឹង​ពី​ប្រវត្តិ​គេ​ជា​មុន​ឲ្យ​បាន​ច្បាស់លាស់​ផង​។​ ទីបំផុត​ពួក​គាត់​បាន​ត្រឹមតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ប៉ុណ្ណោះ​ សល់​ត្រឹមតែ​ភាព​សោកស្ដាយ​ និង​វិប្បដិសារី​នៅ​ជាប់​ខ្លួន​អស់​មួយ​ជីវិត​។​
​នារី​ម្នាក់​ឈ្មោះ​ ស.គ.​ន​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ឯខេត្តបន្ទាយមានជ័យ​ ហើយ​ត្រូវ​បាន​ជនបរទេស​ ដែល​ប្រើ​ទឹកប្រាក់​បោកប្រាស់​បាន​នាំ​នាង​ឲ្យ​អ​ណ្ដែ​ត្រសែត​ឃ្លាត​ចាក​ស្រុក​កំណើត​ មក​ដល់​ភ្នំពេញ​ទម្លាយ​រឿង​អាថ៌​កំបាំង​ជីវិត​ពិត​របស់​នាង​ប្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ នាង​ជា​កូន​ទី​១​ក្នុង​ចំណោម​បងប្អូន​៣​នាក់​។​ នាង​ថា​ កាលពី​នាង​អាយុ​១៨​ឆ្នាំ​រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ​ដែល​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ​ និង​ម្តងម្កាល​ បាន​ដើរ​គួ​ក​ជេ​ដី​។​ ចាប់តាំងពី​ពួក​គាត់​ដើរ​គួ​ក​ជេ​ដី​មក​ឪពុក​ម្តាយ​នាង​ ក៏​បាន​ស្គាល់​ថៅកែ​ទិញ​ដី​ជា​អាណិកជន​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ម្នាក់​ ហើយ​ក៏​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ញឹកញាប់​។​ លុះ​ពេល​ប្រកប​មុខរបរ​នេះ​យូរៗ​ទៅ​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​ពីរ​មាន​ទំនាក់ទំនង​គ្នា​ល្អ​ “​ដូច​ទឹក​ និង​ត្រី​”​ ឬ​ “​បបូរមាត់​ និង​ធ្មេញ​ ”​។​ ពេល​នោះ​ចាស់ៗ​ក៏​បាន​ផ្គូរ​ផ្គង​ នាង​ជា​គូ​ទៅ​នឹង​កូនប្រុស​ថៅកែ​ អណិកជន​នោះ​ ។​

​នាង​បាន​រៀបរាប់​បន្ត​ថា​ នៅ​ពេល​ដែល​គ្រួសារ​នាង​ និង​គ្រួសារ​អាណិកជន​នោះ​ចងសម្ព័ន្ធ​មេត្រីភាព​ឲ្យ​ស្រឡាញ់​កូនប្រុស​គេ​ជា​គូ​អនាគត​ ពេល​នោះ​នាង​ទើបតែ​អាយុ​១៨​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ពុំដែល​ស្គាល់​អ្វី​ទៅ​ហៅ​ថា​ ស្នេហា​នោះ​ទេ​ ពោល​គឺ​ពុំ​ទាន់​ចេះ​ស្រឡាញ់​ប្រុស​ណា​ម្នាក់​ឡើយ​។​ តែ​ដោយ​គិត​ថា​ “​នំ​មិនធំ​ជាង​នាឡិ៍​”​ ទើប​នាង​បាន​សម្រេចចិត្ត​គោរព​ប្រតិបត្តិ​តាម​សម្ដី​របស់​ឪពុក​ម្ដាយ​ ដែល​ជា​អ្នក​មានគុណ​។​ ក្រោយមក​មិនយូរ​ប៉ុន្មាន​ថៅកែ​ទិញ​ដី​ និង​ភរិយា​ ព្រមទាំង​កូនកំលោះ​ ក៏​បាន​មក​ដល់​ភ្នំពេញ​ ហើយ​ក៏​បាន​ចូល​ស្តីដណ្តឹង​នាង​តាម​ប្រពៃណី​ខ្មែរ​ឲ្យ​ទៅ​កូនប្រុស​របស់​គេ​។​
​និយាយ​មក​ដល់​ត្រង់​ចំណុច​នេះ​ នាង​.គ.​ន.ក៏​ចាប់ផ្ដើម​អួល​ណែន​ដើម​.​ក​ ដំណក់ទឹកភ្នែក​ក៏​រមៀល​ស្រក់​មក​។​
នាង​បន្ដ​ថា​ លុះ​ចប់​ពិធីស្តីដណ្តឹង​ក្រុម​គ្រួសារ​របស់​ថៅកែ​អណិកជន​នោះ​ក៏​បាន​ធ្វើ​ដំណើរ​ ម%E
ប្រភព៖http://www.pageth.info/archives/12391