ឆ្នាំទាំង៥ដែលគួរតែប្រយ័ត្ន នាពេលបីថ្ងៃចូលឆ្នាំថ្មីនេះ! ជួយចែករំលែកឲ្យបានប្រយ័ត្នគ្រប់ៗគ្នាផង!


ស្ទើរតែគ្រប់គ្នាទៅហើយ ដែលមានគម្រោងចេញទៅឆ្លងឆ្នាំ មិនថានៅឯខាងសមុទ្រ ឬក្នុងក្រុងផ្សេងៗ។
គ្រោះថ្នាក់ជាច្រើនអាចនឹងកើតមានឡើង បើអ្នកមិនបានប្រុងប្រយ័ត្ន ទាំងគ្រោះបាត់ទ្រព្យ
គ្រោះលើអារម្មណ៍ផ្លូវចិត្ត និងគ្រោះផ្សេងៗទៀត។ តើមានឆ្នាំណាខ្លះទៅ
ដែលត្រូវប្រយ័ត្នជាពិសេសនៅពេលឆ្លងឆ្នាំនេះ?
*ឆ្នាំថោះ

*នៅបីថ្ងៃនេះ អ្នកអាចចាយលុយដូចទឹកហូរអញ្ចឹង ដោយអាចចាយទៅលើការជួបជុំមិត្តភក្តិ។
នៅថ្ងៃចូលឆ្នាំនេះប្រសិនជាមាននរណាខ្ចីលុយអ្នក អ្នកគួរតែចៀសកុំឲ្យខ្ចី
ព្រោះលុយនោះអាចមិនត្រឡប់មកវិញឡើយ។ ម្យ៉ាងទៀតការងារអ្នកនឹងអាចរវល់ជាងមុន
ហើយអ្នកក៏អាចងាយមានកំហុសពេលដែលធ្វើការងារ។ ដូចនេះអ្នកគួរតែប្រយ័ត្នពីកំហុសទាំងនោះ។

*ឆ្នាំកុរ

*នៅចូលឆ្នាំខ្មែរខាងមុខនេះ អ្នកនឹងអាចមានអារម្មណ៍មិនល្អ។
អារម្មណ៍នេះនឹងអាចបង្អាក់ការងាររបស់អ្នក និងមិត្តរួមការងារផងដែរ។
ជាពិសេសនៅពេលដែលអ្នកចាយលុយ គួរតែប្រយ័ត្នបន្តិច
ហើយនៅពេលដែលអ្នកចេញក្រៅក៏ត្រូវប្រយ័ត្នដែរពេលដែលធ្វើដំណើរតាមផ្លូវ។

*ឆ្នាំខាល

*នាឨកាសបុណ្យចូលឆ្នាំខ្មែរនេះ ការងារអ្នកមិនសូវរលូនទៅមុខទេ។ ម្យ៉ាងទៀតអ្នកគួរតែប្រយ័ត្ន
ព្រោះទំនាក់ទំនងអ្នករវាងអ្នកដទៃអាចមានបញ្ហា។

*ឆ្នាំវក*


ចូលឆ្នាំបីថ្ងៃនេះ អ្នកនឹងមានលាភសំណាងរាងធ្លាក់ចុះបន្តិច។ មិនថាទំនាក់ទំនង ឬក្នុងការងារទេ
សុទ្ធតែអាចកើតមានបញ្ហា។ ម្យ៉ាងទៀតប្រសិនជាអ្នកចង់និយាយរឿងសហការគ្នា
អ្នកគួរតែពន្យារពេលទៅថ្ងៃក្រោយទើបគ្មានបញ្ហាកើតឡើង។

*ឆ្នាំម្សាញ់ *

នាឨកាសបុណ្យចូលឆ្នាំខ្មែរនេះ អ្នកអាចបំពេញការងារមិនសមតាមបំណង។ ជាពិសេសនៅថ្ងៃនេះ
អ្នកអាចចាយលុយដូចជាទឹកអញ្ចឹង៕
ប្រភព៖http://todaysharing.com/news/48513