អ្នកជំនាញខាងកិច្ចការយោធា ដែលពិនិត្យ មើលយ៉ាងដិតដល់ សភាពការណ៍យោធា នៅលើឧបទ្វីបបាននិយាយថា ប្រសិន បើសង្រ្គាមផ្ទុះឡើង គឺអាមេរិកនឹងប្រើប្រាស់កងទ័ពអាកាស ច្រើនបំផុតជាលើកដំបូង ដើម្បីផ្ដួលរំលំរបបនៅកូរ៉េខាងជើង ដោយប្រើទ័ពថ្មើរជើងតិចបំផុត។
វរៈសេនីយ៍ឯក David Maxwell នាយករងនៃ មជ្ឈមណ្ឌល សិក្សាសន្តិសុខនៃ មន្ទីរប៉ុងតាហ្គូន និងជាអ្នកស្រាវជ្រាវ នៅសាក លវិទ្យាល័យ Georgetown បាននិយាយថា លទ្ធភាព ដែលអាចធ្វើឱ្យរបប ក្រុងព្យុងយ៉ាងទប់ស្ថានការណ៍សឹកមិនបាន គឺអា មេរិក ត្រូវតែប្រើ យន្តហោះ ចម្បាំង ដ៍ច្រើន បំផុត គឺច្រើនជាងប្រើនៅក្នុងអំឡុងសង្រ្គាម នៅអ៊ីរ៉ាក ឆ្នាំ២០០៣ ហើយពេល នោះ សមភូមិនៅកូរ៉េខាងជើង ត្រូវបានបំផិ្លចបំផ្លាញ ទាំងស្រុក។
លោកថា ប្រពន្ធដែនអាកាសរបស់កូរ៉េខាងជើង នឹងបានបង់ ការប្រយុទ្ធស្របពេល ជំនាញរបស់ទ័ពក្រុងព្យុងយ៉ាងមិនមាន សមត្ថភាពបាញ់ចំលើយន្តហោះចម្បាំងអាមេរិកបានឡើយ ។
លោកពន្យល់ថា យន្តហោះ ចម្បាំង អាមេរិក ភាគច្រើន បានភ្ជាប់ ប្រព័ន្ធការកាំជ្រូច ហើយ រាដា របស់សត្រូវមិនអាច ចាប់ បានឡើយ ជាពិសេស យន្តហោះ B-52 និង B-2 ដែល លឿនជាងសំឡេង ហើយ អាចផ្ទុកកាំជ្រូច ជាច្រើនដើម ដើម្បីបាញ លើ សត្រូវ តាមការបញ្ជាដោយប្រព័ន្ធកុំ ព្យូទ័រ និង ផ្កាយរណប។ នៅមានយន្តហោះ ប្រើកាំរស្មីឡាហ្សែទៀតដែលអាច បាញ់ ត្រូវគោលដៅ បានច្រើនបំផុត ។
អ្នកជំនាញរូបនេះ បានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវអាកាសយាននិកកូរ៉េខាងជើង មិនបានហាត់ហ្វឹកហ្វឺនគ្រប់គ្រាន់ ក្នុងពេលប្រទេសមានសង្រ្គាមនោះទេ គឺពួកគាត់បានឆ្លងកាត់ការហ្វឹកហ្វឺនមួយឆ្នាំ រយៈពេល ២០ម៉ោងតែប៉ុណ្ណោះ ព្រោះ ប្រទេសនេះ ពុំមានលទ្ធភាពដើម្បីរកសាំងចាក់យន្ដហោះបានទេ។

លោក Maxwell បានប្រាប់ Fox News ទៀតថា សហរដ្ឋអាមេរិកគួរតែប្រើប្រាស់ការវាយប្រហារទ័ពអាកាស គ្រប់ជ្រុងជ្រោយ ដោយប្រើប្រាស់ទាំងមូលដ្ឋានទ័ពនាវាចម្បាំងនិងទ័ពអាកាសដែលមានស្រាប់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
តាមរបាយការណ៍របស់មន្ទីប៉ង់តាហ្គូន កូរ៉េខាងជើងអាចមានយន្ដហោះចម្បាំង ១ពាន់ ៣រយគ្រឿង ដែលភាគច្រើនជាយន្ដ ហោះរបស់អតីតសហសូវៀត។ ប៉ុន្ដែយន្ដហោះទាំងនោះមិនមានបច្ចេកវិទ្យាទំនើបច្រើនទេ។
លោក Maxwell បានបន្ដថាយន្ដហោះទាំងនេះនឹងមិនអាចហោះឡើងចេញពីទីតាំងរបស់ខ្លួនបានឡើយដោយសារតែ ប្រទេសនេះ គឺទីមួយពុំមានលទ្ធភាពចាក់សាំងអោយន្ដហោះហើយទីពីរ ជំនាញនៃការប្រយុទ្ធនៅលំហអាកាសរបស់កូរ៉េ ខាងជើងមាភាពទន់ខ្សោយយ៉ាងខ្លាំង។
សហរដ្ឋអាមេរិក បានដាក់ពង្រាយកាំជ្រួច Thaad រួចអស់ហើយនៅតាមព្រំដែនកូរ៉េខាងត្បូងជាមួយកូរ៉េខាងជើង ដែលកាំ ជ្រួចនេះ អាចបាញ់ទម្លាក់យន្ដហោះ និងបាញ់ទម្លាក់កាំជ្រួចដោយមានប្រសិទ្ធិភាពបំផុត។
អាមេរិកនឹងវាយប្រហារលើកូរ៉េខាងជើងនៅសប្ដាហ៍នេះ
សារព័ត៌មាន The Money Morningបាន រាយការណ៍ថា អាមេរិកនឹងវាយប្រហារ លើ ប្រទេសកូរ៉េខាងត្បូង នៅពេលឆាប់ៗ នេះ ដែលអាចកើតមាននៅសប្ដាហ៍នេះ ដើម្បីឆ្លើយតប ការគំរាមកំហែង ជាថ្មីទៀតរបស់ ក្រុងព្យុងយ៉ាង។ សារព័ត៌មាននេះ បាន បញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបាន ត្រៀមរួចហើយ ដើម្បីបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ មួយលើកទៀត ដើម្បីអបអរ សាទរ ខួប៨៥ឆ្នាំនៃកំណើតកងទ័ពប្រជាជនកូរ៉េ។

កាលពីថ្ងៃចន្ទទី២៤មេសា ក្រសួងការពារជាតិកូរ៉េខាងជើង ព្រមានបើនាវាចម្បាំងរបស់អាមេរិក មកដល់សមុទ្រ កូរ៉េនៅពេលណា គឺក្រុងព្យុងយ៉ាង វាយប្រហារភ្លាម។
កាសែតវ៉ាស៊ីនតោន ប៉ុស្តិ៍ បានចុះផ្សាយថា អាមេរិកពិតជាប្រើប្រាស់កងទ័ព ដើម្បី បញ្ចប់ វិបត្តិនុយក្លេអ៊ែររបស់ កូរ៉េខាងជើង។ កាសែតនេះ បាន ស្រង់សម្ដី លោកស្រី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley មកចុះផ្សាយថា ពេលវេលាដែល សហគមន៍អន្តរជាតិលែងអនុគ្រោះរបបក្រុងព្យុងយ៉ាងគឺមកដល់ហើយ ។
ក្រុងព្យុងយ៉ាងអះអាងថា គ្រប់បែកនុយក្លេអ៊ែររបស់ខ្លួន៣គ្រាប់អាចរំលាយពិភពលោក
ទីក្រុងព្យុងយ៉ាងព្រមានថា អាវុធប្រល័យលោករបស់ខ្លួនតែ៣ទៅ៤គ្រាប់អាច កំទេច ពិភពលោកបាន ហើយអាវុធនេះ មានឈ្មោះថា Thermonuclear ដែលមានកំលាំង ខ្លាំងជាង អាវុធនុយក្លេអែរ ធម្មតាដល់ ទី ៥ដង។
ទីក្រុងព្យុងយ៉ាងព្រមានថា អាវុធប្រល័យលោករបស់ខ្លួនតែ៣ទៅ៤គ្រាប់អាច កំទេច ពិភពលោកបាន ហើយអាវុធនេះ មានឈ្មោះថា Thermonuclear ដែលមានកំលាំង ខ្លាំងជាង អាវុធនុយក្លេអែរ ធម្មតាដល់ ទី ៥ដង។
ទីក្រុងព្យុងយ៉ាងព្រមានថា បើចាប់បាច់ប្រើ ហើយនោះគឺកំទេចអាមេរិក ចោលតែម្ដង។
តែយ៉ាងណា អ្នកជំនាញកិច្ចការយោធារបស់អាមេរិវរៈសេនីយ៍ Maxwell និយាយថា បើអាមេរិកវាយ ហើយគឺ ត្រូវកំទេច ទីតាំងង អាវុធនុយគ្លេអ៊ែរ របស់ក្រុងឱ្យបាន ច្រើន បំផុតដោយប្រើយន្តហោះ ទម្លាក់គ្រាប់បែក B-52 និង B-2 ៕
ប្រភព៖http://www.pageth.info/archives/15532