ស្ថានការណ៍កំពុងតែក្ដៅគគុក ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះហៅកងទ័ព រថយន្តយោធា និងរថយន្តមីស៊ីលរាប់រយគ្រឿង អោយទៅកាន់ទីក្រុងព្យុងយ៉ាង ដែលជារដ្ឋធានីរបស់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧នេះ។
ថ្ងៃនេះជាថ្ងៃប្រារព្ធពិធីបុណ្យ “Day of the Sun” ដែលជាបុណ្យខួបលើកទី ១០៥ របស់ជីតារបស់មេដឹកនាំរបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលស៊ុង គេឃើញមានរថយន្តទ័ពរាប់រយគ្រឿង និងកងទ័ពជាច្រើនបានប្រមូលផ្ដុំនៅក្បែរទន្លេ Taedong River នៃក្រុងព្យុងយ៉ាង លើទីលាន Kim Il Sung Square។
ក្រុមអ្នកជំនាញជាច្រើន បានធ្វើការព្រួយបារម្ភថា មេដឹកនាំវ័យក្មេងរូបនេះអាចនឹងយកថ្ងៃបុណ្យនេះ ដើម្បីធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន។ ដោយសារតែគេសង្កេតឃើញថា លោក គីម ជុងអ៊ុន បានអោយកងទ័ពស្លៀកពាក់ឈុតឯកសណ្ឋាន (Nuclear, Biological & Chemical War) ហើយប្រមូលផ្ដុំគ្នាយ៉ាងច្រើននៅទីលាននោះ។ ហើយនេះគឺជាសញ្ញាមួយផងដែរថាមេដឹកនាំកុម្មុយនីសរូបនេះកំពុងតែរៀបចំដើម្បីសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ។
តាមការបញ្ជាក់ថា ឈុតឯកសណ្ឋាន NBC នេះត្រូវបានរចនាឡើងដើម្បីការពារពីសារធាតុគីមី ជីវសាស្ត្រ និងសារធាតុវិទ្យុសកម្មផ្សេងៗ។
តែគួររំលឹកផងដែរថា លោក ដូណាល់ត្រាំ រង់ចាំមើលថា បើសិនជាកូរ៉េហ៊ានតែសាកល្បងបាញ់គ្រាប់បែកនុយក្លេអ៊ែភ្លាម អាមេរិកនឹងបើកការវាយប្រហារភ្លាមៗផងដែរ ដោយមិនរងចាំយូរ។
ប្រភព៖http://www.pageth.info/archives/11803







