ខ្លោចចិត្ត…! មនុស្សដេកស្លាប់រណូករណែល ដោយសារ…(មានវីដេអូ)
ឮកព្រឹត្តិការណ៍ដែលពួករដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគិមី បណ្ដាលអោយមនុស្សជាច្រើនដេកស្លាប់រណូករណែល ខ្លះទៀតកំពុងត្រដរខ្យល់រៀបហ្នឹងស្លាប់ នៅក្នុងសង្គ្រាមនៃប្រទេសស៊ីរីប៉ុន្មានថ្ងៃកន្លងមកនេះ តើអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សនៅឯណា ម៉េចមិនមកជួយផង ហេតុអ្វីបានស្រែកតែមាត់ហើយ មិនមកជួយ…!!! វីដេអូរនិង រូបភាព ដ៏គួរឱ្យរន្ធត់ មហាសែនតក់ស្លុត សោកសង្រេងទាំងនេះ បានដាស់អារម្មណ៍ មនុស្សជាតិអំពីលទ្ធផលនៃ សង្គ្រាម មិនថាជាសង្គ្រាមស៊ីវិលរវាងជាតិសាសន៍ឯង ឬសង្គ្រាមលោកឡើយ សោកនាដកម្មដ៏មហាធំធេង ពិតជាកើតឡើងដោយមិននឹកស្មានដល់។
ប្រជាជនស៊ីរីដែលធ្លាប់តែសុខសប្បាយ ជួបជុំគ្រួសារ សើចក្អាកក្អាយបានបែកបាក់គ្នា និរាសព្រាត់ ប្រាស់ ជួនកាលព្រាត់រស់ព្រាត់ស្លាប់ ឈាមនិងទឹកភ្នែកហូររាល់វិនាទី!.. ទីក្រុងដែលឈរត្រឈឹងត្រឈៃ ស្រស់ស្អាត បំភ្លឺដោយភ្លើងពណ៌ល្អស្រស់ទេសចណ៍ អាចដើរកម្សាន្ត ប្រែជាដួលរាបស្ទើរដល់ដីដោយសារតែ ការទម្លាក់គ្រាប់បែករបស់ក្រុមសម្ព័ន្ធមិត្ត នៅសល់តែគំនរផេះផង់ ឮតែសំឡេងគ្រាប់កាំភ្លើងតូចធំសំឡេងទម្លាក់គ្រាប់បែក ផ្សែងហុយទ្រលោម បន្សល់ទុកនូវគំនរអគារបាក់បែក សាកសព និងមនុស្សរបួសជាច្រើន និងឮតែសម្រែកយំសោក បរិហារអំពីវិនាសកម្មនៃសង្គ្រាមនេះ!.. ហេតុអ្វីបានជាសង្គ្រាមកើតឡើងនៅលើទឹកដីដែលពួកគេធ្លាប់រស់នៅដ៏សុខសាន្តដូច្នេះ? ឥឡូវនេះ សូម្បីតែសិទ្ធិសេរីភាពនៃការដើរហើរក៏គ្មានព្រោះពោរពេញដោយសមរភូមិ សូម្បីនិយាយពីក្តីសប្បាយរីករាយ ក៏មិនហ៊ាននឹកដល់ព្រោះជុំវិញខ្លួនព័ទ្ធដោយកងទ័ព សព្វាវុធគ្រប់ប្រភេទត្រៀមធ្វើសង្គ្រាមគ្រប់ពេលវេលា!.. មិនហ៊ាននឹកដល់យុត្តិធម៌សង្គម និង សេរីភាពនៃការបញ្ចេញមតិព្រោះសូម្បីតែជីវិតរបស់ខ្លួនក៏រក្សាមិនគង់ មិនដឹងថាត្រូវស្លាប់នៅពេលណាផង ហើយសូម្បីតែទីជំរកដែលខ្លួនរស់នៅក៏ត្រូវបានកម្ទេចដែរ!.. នេះគឺជាលទ្ធផលនៃការផ្លាស់ប្តូរដោយតក់ ក្រហល់ក្រោមឥទ្ធិពលបរទេសនៅពីក្រោយខ្នង ជាពិសេសអាមេរិក គឺជាមេឃាតករ លាក់មុខធំបំផុតដែលនាំអោយកើតសង្រ្គាមសម្លាប់ជីវិតមនុស្សដ៏ច្រើនបែបនេះ៕
ប្រភព៖http://www.pageth.info/archives/10931



