យោងតាមការចុះផ្សាយរបស់ RT បានឲ្យដឹងថា កូរ៉េខាងជើងាបានសន្យាបាញ់ពន្លិចនាវាមុជទឹកអាមេរិក ដែលបច្ចុប្បន្នបានដាក់ពង្រាយនៅក្នុងដែនទឹកកូរ៉េខាងត្បូង បើអាមេរិកចាត់វិធានការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍នេះ បានកើតឡើង បន្ទាប់ពីលោក ដូណលត្រាំ សម្តែងការមិនសម្បាយចិត្ត បើកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរទៀតនោះ។
គេហទំព័រព័ត៌មានរដ្ឋកូរ៉េខាងជើង បានព្រមាននៅថ្ងៃអាទិត្យនេះថា«នាវាមុជទឹក USS Michigan នឹងមិនអាចងើបក្បាលផុតចេញពីទឹកបានទេ នៅពេលវានឹងជួបចុងបញ្ចប់យ៉ាងលំបាកវេទនា ហើយក្លាយទៅជាខ្មោចនៅក្រោមបាតសមុទ្រ»។
គេហទំព័រព័ត៌មានរដ្ឋកូរ៉េខាងជើង បានបន្ថែមថាការវាយប្រហារអាវុធនុយក្លេអ៊ែរកូរ់េខាហជើងនឹងធានាថានាវាផ្ទុកយន្តហោះចម្បាំង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងគ្រឿងសព្វាវុធសង្គ្រាមដទៃទៀត នឹងត្រូវបានបំផ្លាញឲ្យក្លាយទៅជាបំណែកៗ រលាយទៅជាលោកហធាតុ បើអាមេរិកគម្រាមកំហែងទីក្រុងព្យូងយ៉ាង។
ការដាក់ពង្រាយនាវាមុជទឹក USS Michigan និងក្រុមនាវាវាយប្រហារដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ក្បែរឧបទ្វីបកូរ៉េ បានសំដៅបង្កើនការគម្រាមកំហែងប្រឆាំងកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោននឹងអនុវត្តន៍យុទ្ធសាស្ត្រសង្គ្រាមអាវុធនុយក្លេអ៊ែរយ៉ាងពិតប្រាកដ៕
ប្រភព៖http://phsayonline.info/archives/2417




