ខេត្តកំពត ៖ ផ្ទុះករណីវះពោះមនុស្សយកគ្រឿងក្នុង ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តកំពត។ សពស្ត្រីមេម៉ាយម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញហើមស្អុយ នៅក្នុងស្រូវកណ្តាលស្រែ ស្ថិតក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ។ សពស្ត្រីរងគ្រោះដែលឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដោយមានវះពោះផងនោះ ត្រូវបានគេស្គាល់ថា ឈ្មោះសៅ លី អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ ។ ក្រោយពីការប្រទះឃើញសពនៅវេលារសៀលថ្ងៃដដែល ប៉ូលិសព្រហ្មទណ្ឌខេត្តរួមទាំងប៉ូលិសការិយាល័យបច្ចេកទេសខេត្ត សហការជាមួយប៉ូលិសអធិការដ្ឋានស្រុក និងប៉ូលិសព្រំដែនគោក ក៏បានទៅពិនិត្យមើលសពស្ត្រីដែលគេសម្លាប់នេះ ។
ស្ត្រីរូបនេះគេសម្លាប់រួចហើយ ទើបគេវះយកថ្លើម និងក្រលៀនទៅបាត់ ។ ទោះបីជាបែបណា តាមមន្ត្រីប៉ូលិសអធិការដ្ឋានស្រុកនិយាយថា ស្ត្រីមេម៉ាយរូបនេះរស់នៅជាមួយកូនស្រីម្នាក់អាយុ១០ឆ្នាំ ចំណែកឯកូន២នាក់ទៀតទៅធ្វើការនៅរោងចក្រកាត់ដេរឯរាជធានីភ្នំពេញ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរមកទិញប្រេងកាតដុតបំភ្លឺនៅពេលយប់នៅផ្ទះក្មួយខាងជាងផ្ទះរបស់ខ្លួន ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ក៏បាត់ខ្លួនរហូតមិនដឹងជាទៅទីណា ហើយក្រុមសាច់ញាតិបានតាមរកដែរតែរកមិនឃើញ ។ លុះមកដល់ព្រឹកស្រាប់តែប្រទះឃើញសពត្រូវជនមិនស្គាល់មុខសម្លាប់ ហើយយកសពដាក់ចោលនៅក្នុងស្រូវ
លោកគង់ កុសល មន្ត្រីប៉ូលិសបច្ចេកទេសខេត្តដែលបានធ្វើកោសល្យវិច័យសពអះអាងថា ឃាតករមិនមែនសម្លាប់ស្ត្រីរូបនេះវះយកថ្លើម និងក្រលៀននោះទេ ។ យោងតាមការត្រួតពិនិត្យជុំវិញការសម្លាប់ រួចវះពោះនេះ មន្ត្រីប៉ូលិសបានរកឃើញពោះវៀនជនរងគ្រោះមួយកំណាត់ប្រហែលកន្លះម៉ែត្រនៅឆ្ងាយពីសព ។
ស្ត្រីរងគ្រោះពិតជាត្រូវឃាតករសម្លាប់មែន តែប៉ូលិសកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយថា តើឃាតករវះពោះស្ត្រីរងគ្រោះមានបំណងអ្វី? អ្នកភូមិនិយាយថា ស្ត្រីរងគ្រោះធ្លាប់តែផឹកស្រាស្រវឹងជាញឹកញាប់ហើយគេសង្ស័យច្រើនជាងគេនោះ គឺទំនងត្រូវគេចាប់រំលោភ ។ ទោះជាបែបណា ក៏មិនទាន់មានពន្លឺអ្វីសម្រាប់សមត្ថកិច្ចនៅឡើយទេ ៕
ប្រភព៖http://www.pageth.info/archives/12365




