សូមពុកម៉ែបងប្អូនធ្វើការចែកចាយ វីដេអូនេះផង ដើម្បីឲ្យពិភព លោកនេះ ដឹងថា ល្ខោន ខោលជារបស់ខ្មែរយើង មិនមែនជារបស់ថៃទេសូមពុកម៉ែបងប្អូនធ្វើការចែកចាយវីដេអូនេះផង ដើម្បីឲ្យពិភពលោកនេះដឹងថាល្ខោនខោលជារបស់ខ្មែរ យើង មិនមែនជារបស់ថៃទេ ព្រោះលឺថាថៃកំពុងតែទាមទារដាក់ល្ខោនខោលចូលជាសម្បត្តិរបស់ខ្លួនហើយ។
ការពិតណាស់ល្ខោខខោលជា ជារបស់សម្បត្តិវប្បធម៏រមតករបស់ប្រជាពលរកដ្នខ្មែរ ពីព្រោះ យើងមានឯកសារគ្រប់គ្រាន់ និងភស្តុតាង ដែលបព្ចាាក់ ពីអត្តញ្ញាណរបស់ខ្មែរ។មេត្តាជួយនំាគ្នាថែរក្សា សម្បត្តិវប្បធម៏ដ៏ប្រពៃនេះទុក្ខដោយក្មេងជំនាន់ក្រោយបានស្គាល់។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ បានឱ្យដឹងថា ឯកសារល្ខោនខោលខ្មែរ ត្រូវបានក្រសួងដាក់ជូនអង្គការយូណេស្កូនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
ដោយឡែកឯកសារគុនល្បុក្កតោខ្មែរ ក៏ត្រូវបានផ្ញើជូនអង្គការយូណេស្កូ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិផងដែរមួយថ្ងៃក្រោយ។
សេចក្តីជូនព័ត៌មាននេះបញ្ជាក់ថា “តាមគោលការណ៍ និងនីតិវិធីរបស់អង្គការយូណេស្កូ ឯកសារនីមួយៗ ដែលដាក់ស្នើសុំត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃជាច្រើនដំណាក់កាលពីក្រុមជំនាញអន្តរជាតិ មុននឹងដាក់ជូនការពិនិត្យសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៨ខាងមុខនេះ”។
សូមបញ្ជាក់ថា ការដាក់ស្នើនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានដាក់បញ្ចូលចាប៉ីដងវែងខ្មែរ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦។
ក្រសួងបានប្រាប់ផងដែរថា ក្រុមអ្នកបច្ចេកទេសរបស់ខ្លួនកំពុងបន្តសិក្សារៀបចំឯកសារមរតកវប្បធម៌អរូបីផ្សេងៗទៀតរបស់ជាតិ ដូចជាភ្លេងអារក្ខ តម្បាញសូត្រខ្មែរជាដើម ដើម្បីត្រៀមដាក់ស្នើទៅអង្គការយូណេស្កូ៕
ប្រភព៖ http://nowkh.com/article/2162






