ចរចា…! ចិន ចង់ឲកូរ៉េខាងជើងមានការរំសាយនុយក្លេអ៊ែរដោយត្រៀមប្រយុទ្ធជាមួយអាមេរិកដើម្បី… (សូមអាន) ជួយស៊ែ ដឹងព្រឹត្តិការណ៍អន្តរជាតិ





​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បាន​អំពាវនាវ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មេសា​ឱ្យមាន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ចំពេល​ដែលមាន​ភាព​តានតឹង​កើនឡើង​ខ្លាំង​អំពី​មី​ស៊ី​ល​និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​
លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​នៅ​ទីក្រុង​អាថែន ប្រទេស​ក្រិ​ក បន្ទាប់ពី​ជំនួប​ពិភាក្សា​ជាមួយ​សម​ភាគី​ក្រិ​ក លោក នី​កូ​ស កុ​ត​ហ្ស៊ី​អាស (Nikos Kotzias) ថា “​ប្រទេស​ចិន​គាំទ្រ​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​នោះ (​ឧបទ្វីប​កូរ៉េ​) ដើម្បី​ស្ថិរភាព​និង​សន្តិភាព​។ ប្រទេស​ចិន​មិនអាច មាន​គន្លឹះ​ដំណោះស្រាយ​សម្រាប់​ដំណោះស្រាយ​នេះ​ទេ​… ប៉ុន្តែ​យើង​មានការ​សប្បាយចិត្ត​ដែល​ភាគី​ច្រើន​ទៀត​បាន​ទទួលយក​ទស្ស​នៈ​របស់​យើង​”​។
​ដោយឡែក​កាលពី​ថ្ងៃទី​២៣ ខែមេសា កន្លងទៅនេះ អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន បា​និយាយថា ការធ្វើឱ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ អាច​ស​ម្រ​ច​បាន​ដោយ​សន្តិវិធី ដោយសារ​ការចូល​ពាក់​ព័ន្ធ​ជាថ្មី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​ចិន បើទោះបីជា​មានការ​ភ័យខ្លាច​ថា កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​ជាថ្មី​ក្នុងពេល​ឆាប់ៗ​នេះ​ក៏ដោយ​។​
​កូរ៉េខាងត្បូង កំពុងស្ថិត​ក្នុងការ​ប្រុង​ជើងការ​ខ្ពស់ នៅមុន​ការ​ប្រារព្ធ​ខួប​ដ៏​សំខាន់​មួយទៀត​នៅ​កូរ៉េខាងជើង ដែល​អាច​នឹង​មានការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​មួយ ឬ​បាញ់​សាកល្បង​មី​ស៊ី​ល ដែលនាំឱ្យ​មានការ​ប្រមូល​ផ្តុំ​កងទ័ព​និង​គ្រឿង​សព្វាវុធ​នៅតាម​ព្រំដែន​។​
ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​បាន​ជំរុញ​ចិន​ឱ្យ​ចាត់វិធានការ​កាន់តែខ្លាំង​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។​
​ក្នុងកំឡុងពេល​ដំណើរ​ទស្សនកិច្ច​ថ្នាក់​តំបន់​មួយ​កាលពី​សប្តាហ៍​នោះ លោក ម៉ៃ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ថា “​ជម្រើស​ទាំងអស់ គឺមាន​នៅលើ​តុ​” ដើម្បី​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ស្រប​ពេលដែល​មានការ​ភ័យខ្លាច​ថា​កូរ៉េខាងជើង អាច​រៀបចំ​សាកល្បង​នុយក្លេអ៊ែរ​មួយ​សារជាថ្មី ដែល​អាច​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ទី ២៥​មេសា ខាងមុខនេះ ព្យុងយ៉ាង​ត្រូវ​ប្រារព្វ​ខួប​៨៥​ឆ្នាំ​នៃ​ការបង្កើត “​កងទ័ព​ប្រជាមានិត​”​។ ក្នុងឱកាស​បែបនេះ កូរ៉េខាងជើង តែងតែ​យក​លេស​អបអរ​ថ្ងៃបុណ្យ ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​យោធា និង​នុយក្លេអ៊ែរ​របស់ខ្លួន តាមរយៈ​ការបាញ់​សាកល្បង​មី​ស៊ី​ល ឬ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​៦៕​



ប្រភព៖http://phsayonline.com/archives/338