ប្រទេសថៃ៖ តាមគេហៈទំព័ររបស់ថៃបានអោយដឹងថា មានក្មេងស្រីម្នាក់បានមានអាការៈ ឈឺក្បាល ហើយនិងឈឺចាប់តាមសាច់ដុំអស់រយៈពេលអស់កន្លះឆ្នាំមកហើយ ដោយនាងមិនអាចក្រោកឈរបាននោះទេ។អ្វីដែលនឹកស្មានមិនដល់នោះនៅពេលដែលរូបនាងបានទៅជួបគ្រូពេទ្យ ពេលនោះបានរកឃើញថា នាងមានប៉ារ៉ាសិតនៅក្នុងខួរក្បាលមានប្រវែងរហូតដល់ទៅ 30 សង់ទីម៉ែត្រឯណោះ។
លោកគ្រូពេទ្យបានមានប្រសាសន៏ថា មូលហេតុដែលបានធ្វើអោយក្មេងស្រីរងគ្រោះមានប៉ារ៉ាសិតបែបនេះ ដោយសារនាងញ៉ាំសាច់ដែលមិនបានឆ្អិនល្អ ហើយនិងញ៉ាំបន្លែឆៅ។ នៅពេលដែលនាងបានញ៉ាំបន្លែឬសាច់ឆៅដែលមានមេរោគ វាបានធ្វើដំណើរ ចូលទៅក្នុងប្រព័ន្ធរំលាយអាហារ ហើយបន្ទាប់មកវាបានចូលទៅក្នុងសរសៃរឈាម ហើយឈាមដល់ចូលខួរក្បាលតែម្តង។ លោកវេជ្ជៈបណ្ឌិតក៏បាន ព្រមានដល់មនុស្សគ្រប់គ្នាផងដែរកុំអោយទទួលទានអាហារមួយចំនួនដូចខាងក្រោម៖
•លៀស
•បង្គារ
•ត្រីដែលទើបតែនេសាទបានពីបឹង
•សាច់គោរ ឬសាច់ចៀមដែលចម្អិនមិនបានល្អ
•ខ្យង ឬ ខ្ចៅ
ចំពោះបងប្អូនដែលចូលចិត្តញ៉ាំអាហារមួយចំនួនដែលបានរៀបរាប់អោយមានការគិតគូរនិងយកចិត្តទុកដាក់ឡើងវិញចំពោះសុខភាពផ្ទាល់ខ្លួនដើម្បីកុំអោយមានបញ្ហាដូចក្មេងស្រីខាងលើ។
•លៀស
•បង្គារ
•ត្រីដែលទើបតែនេសាទបានពីបឹង
•សាច់គោរ ឬសាច់ចៀមដែលចម្អិនមិនបានល្អ
•ខ្យង ឬ ខ្ចៅ
ចំពោះបងប្អូនដែលចូលចិត្តញ៉ាំអាហារមួយចំនួនដែលបានរៀបរាប់អោយមានការគិតគូរនិងយកចិត្តទុកដាក់ឡើងវិញចំពោះសុខភាពផ្ទាល់ខ្លួនដើម្បីកុំអោយមានបញ្ហាដូចក្មេងស្រីខាងលើ។
ប្រភព៖DNT News



