បរទេស៖ យោងតាមប្រភពពី express.co.uk បានឲ្យដឹងនៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីទើបបានធ្វើការបញ្ជាក់នូវការងារថ្មីមួយដែលខ្លួនកំពុងធ្វើ លើគ្រាប់អំបែងពិសេស សម្រាប់ការប្រើប្រាស់ដោយកំាំភ្លើងធំទំហំ៣០មីលីម៉ែត្រ និង៥៧មីលីម៉ែត្រ ដែលបំពាក់នៅលើរថពាសដែកគ្មានមនុស្សបើក។ គ្រាប់មីស៊ីលទំហំ៥៧មីលីម៉ែត្រថ្មីរបស់រុស្ស៊ី អាចនឹងសម្រាប់អាវុធការពារដែនអាកាសថ្មី ដែលបច្ចុប្បន្នកំពុងត្រូវបានគេអភិវឌ្ឍ ជាប្រព័ន្ធកំាភ្លើងធំ បាញ់ទម្លាក់យន្តហោះ Derivatsiya – PVO ឬក៏ ZAK-57 ហើយនេះគឺផ្អែកទៅលើរថចម្បាំងទ័ពថ្មើរជើង BMP-3 បំពាក់ដោយធើ រ៉េនកាំភ្លើងថ្មីស្រឡាង។
កិច្ចការងារនេះ តាមសេចក្តីរាយការណ៍ កំពុងតែអភិវឌ្ឍធ្វើឡើង ដោយសមាគមស្រាវជ្រាវ និងឧស្សាហកម្ម NPO Pribor របស់រុស្ស៊ី និងវានៅស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយនៅមិនទាន់មានសមត្ថភាព ប្រតិបត្តិការដូចគ្រោងទុកនៅឡើយ។
ប្រភព៖http://phsayonline.info/archives/1607





