វេជ្ជបណ្ឌិតទេវតា ប៊ីត រីចឈ្នើ ចេញពីមន្ទីរពេទ្យហើយ ព្រោះ…
រាជធានីភ្នំពេញ៖ លោកប៊ីត រីស្នើ អាយុ៧០ឆ្នាំជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា
ត្រូវបានបុគ្គលិកបានលើកឡើងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០១៧នេះថាលោកបានជាសះស្បើយ
និងបានចាកចេញពីមន្ទីរពេទ្យក្នុងប្រទេសស្វីសទៅសម្រាកនៅផ្ទះរបស់ហើយ។
បុគ្គលិកពេទ្យគន្ធបុប្ផាបាននិយាយថាលោកប៊ិត រីស្នើ
បានធ្លាក់ខ្លួនឈឺកាលពីកំឡុងខែមីនាឆ្នាំ២០១៧និងបានសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ
មួយក្នុងប្រទេសស្វីសជាស្រុកកំណើតរបស់លោក។
លោកជាវេជ្ជបណ្ឌិតម្នាក់ដែលបានមកកាន់ប្រទេសកម្ពុជាកំឡុងឆ្នាំ១៩៩៣និងបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយព្យាបាលកុមារកម្ពុជាដោយមិនគិតថ្លៃ។
ចាប់ពីពេលនោះមកលោកបានបង្កើតសាខាមន្ទីរពេទ្យគន្ធបុប្ភាចំនួន៥នៅក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាប។
មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារកម្ពុជារាប់ម៉ឺនអ្នកមិនប្រកាន់មកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស។
រាល់ព្រឹកកុមាររាប់រយនាក់មកពីជិតឆ្ងាយបានមកកាន់មន្ទីពេទ្យគន្ធបុប្ផាដើម្បីសេវាព្យាបាលជម្ងឺគ្រប់ប្រភេទ។
ក្នុងពេលលោកមានជម្ងឺសម្រាកព្យាបាលនៅក្នុងមន្ធីរពេទ្យពលរដ្ឋខ្មែរបានបន់ស៊្រន់
ឲ្យលោកបានជាសះស្បើយឆាប់ៗ។
ជាមួយគ្នានេះ លោកឧកញ៉ា មហាសប្បុរស ហុង ពីវ បានសសេរនៅក្នុងបណ្តេញសង្គមហ្វេក
ប៊ុកថា «ខ្ញុំ និង ក្រុមគ្រួសារ រួមទាំងបុគ្គលិកទាំងអស់នៃពិភពថ្មី គ្រុប សូមបួងសួងដល់វត្ថុស័ក្តិ
សិទ្ធទាំងអស់ក្នុងលោក មេត្តាតាមថែរក្សា លោកវេជ្ជបណ្ឌិតទេវតា Beat Richner
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យលោកទទួលបានជោគជ័យក្នុងការព្យាបាល និង
ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗ ។ សូមបងប្អូនទាំងអស់ជួយបួងសួងជូនលោកវេជ្ជបណ្ឌិតទេវតា។
ប្រភព៖http://vokc.org/








