មនុស្សស្រី មុន និងក្រោយពេលរៀបការមានកូនខុសគ្នាម៉េចខ្លះ
កាលមិនទាន់ការស្រីៗទាំងគេទាំងខ្ញុំ
កុំថាឡើយសក់ក្បាលកន្រី្ទងកន្ទ្រើង គ្រាន់តែខោមិនបានអ៑ុតហ្នឹងក៏ចេញពីផ្ទះមិនចង់រួចដែរ..
និយាយពីថាមុននឹងចេញក្រៅម្តងៗ កញ្ចក់ឆ្លុះចង់សឹក ឆ្លុះពីផ្ទះមិនអស់ចិត្ត
ជិះតាមផ្លូវហ្នឹងឃើញកញ្ចក់នៅណាឆ្លុះនៅហ្នឹង មិនថាកញ្ចក់ហាង ឬកញ្ចក់ឡាន
មិនលើកលែងសូម្បីអេក្រង់ទូរស័ព្ទដៃ ក្នុងកាបូបលុយអត់អីអត់ទៅ យ៉ាងហោចណាស់ក៏មានក្រែមលាបមាត់១ដើមដែរ
ព្រោះខ្លាចមិនស្អាតចា….
ពិភពលោកក្រឡាប់ចាក់ក្រោយពេលចាប់ផ្តើមចាញ់កូន…
លោក និងលោកស្រីកូនត្រូវការធំធាត់ ឃាត់មាត់ម៉ែមិនបានទេចា៎… បើមិនញាុំអោយច្រើនម៉េចទប់ចាញ់បាន?
ហើយនៅអាពិបាកដេកទៀត និយាយពីថាស្បែកមុខមិនមែនអាប់ធម្មតាទេ ចូលដល់លក្ខណៈមុខស្វាយ ភ្នែកខ្មៅ
មាត់ស្លេក មុខជ្រុងដូចជ្រុងទូរទស្សន៍ចឹង…
មើលឃើញរូបភាពខ្លួនឯងពេលមានផ្ទៃពោះក៏សន្យានឹងខ្លួនឯងថា ដល់ពេលកូនហើយត្រូវថែខ្លួនឡើងវិញ
និយាយពីថា pageលក់គ្រឿងសម្អាង like and share ដាច់ដៃចោល… Clip ហាត់ប្រាណយករាងអីហ្នឹង
និយាយថាអោយតែឃើញគេ post ដឹងតែ “Goal” ទាំងអស់
តែមានណាលោក…. កូនហើយ មួយយប់ៗ ឯកឧត្តម លោកជំទាវកូន ក្រឡុក ដេកមិនបាន
ព្រឹកឡើងត្រូវងើបទៅធ្វើការ រកសីុ ចិញ្ចឹមគ្រួសារ ព្រោះថាប្រចាំគ្នាជាមួយលោកប្តឺមិនបានទេ
មិនមែនស្រីៗគ្រប់គ្នាសុទ្ធបានរៀបការជាមួយឧកញ៉ាឯណា? ប្រុសៗខ្លះដឹងហើយសមត្តភាពខ្លួនឯងនោះ
បើថាគ្មានប្រពន្ធជាជំនួយទេ ទៅមុខរួចទេ?
ហើយយ៉ាប់ខ្លាំងអាពេលកូនឈឺ និយាយពីថា ចង់បែកហើយទ្រូង ណាមួយកូន ណាមួយធ្វើការ
បើទៅធ្វើការបានពីណាមើលកូន បើនៅមើលកូនមិនទៅធ្វើការ បានលុយពីណាចិញ្ចឹមកូន ការងារល្អៗ
គេមិនសូវចង់អោយអ្នកមានកូនកាន់ប៉ុន្មានទេ ព្រោះគេដឹង
ថាយើងវាគ្មានពេលវេលាគ្រប់គ្រាន់កាន់ការងារអោយល្អទេ…….
ហើយនិយាយពីថាពេលខ្លះថែមទាំងត្រូវលោកប្តីខ្លះស្តីអោយប្រពន្ធទៀត ថាយើងហ្នឹងមិនចេះមើលកូន?
តិចថាប្រហែសធ្វើអោយធ្លាក់កូនពីលើគ្រែ លើតុអីហ្នឹង ដឹងតែពេលគេមកវិញ យើងហ្នឹងផ្ទាំងសីុបហើយ…
មិនដឹងថាឯងជាម៉ែវានេះ បេះដូងចង់ដាច់អស់ហើយ…ហឹុម…. គិតទៅមនុស្សមិនចេះគិត យ៉ាប់និយាយគ្នាណាស់..
និយាយទៅ វាមិនយ៉ាប់អីដល់ថ្នាក់រស់មិនបានដោយសារតែរឿងប៉ុណ្ណឹងទេ
ព្រោះថាស្រីៗភាគច្រើនគឺរឹងមាំស្រេចទៅហើយ តែវាពិបាករស់មែនទែន
នៅពេលដែលយើងខំលះបង់គ្រប់យ៉ាងដើម្បីមនុស្សប្រុសម្នាក់ដែលយើងស្រលាញ់ តែគេវិញចាប់ផ្តើមមើលស្រាល….
អាពេលយើងអាក្រក់ហ្នឹងចាំមើលទៅ មុខយើងគេមិនចង់មើលផង…
តែចង់និយាយថាអោយគ្នាស្អាតម៉េច? លុយយើងរកអោយគ្នាបានប៉ុន្មាន ១ខែៗ?
ហើយឡេលាបមុខ១ប្រអប់សុទ្ធតែជាង 20$ឡើង អាល្អៗ …. ហើយអាសក់ជ្រុះក្រោយមានកូនហ្នឹងទៀត
និយាយពីថាម្នាក់ៗទំពែកអស់ហើយ តែអោយទៅទិញវីតាមីនលេប អត់ទេ! ទិញម៉េច? ទឹកដោះគោកូន សម្ភារៈកូន
… ខ្លួនឯងខ្ជិលគិត គិតតែពីកូន… ព្រោះគ្នានៅតូច ត្រូវរ៉ាប់រងចិញ្ចឹមអោយបានល្អ…
យ៉ាប់ខ្លាំងជាងហ្នឹងទៀតប្តីខ្លះ អាលុយក៏មិនអោយ អាកូនក៏មិនជួយមើល ទៅផឹកបាត់ៗ… ម៉ោផ្ទះវិញ
និយាយអត់បានទេ សុទ្ធតែឯងហ្នឹងពួកប្រឆាំង ពួកខ្លា…
ពេលខ្លះទ្រាំមិនបានទៅរករឿងមុខគេ ថាឯងមិនចេះទុកមុខ ហើុយ ហ្នឹងហើយ
សួរថាជាប្រពន្ធហ្នឹងចូលចិត្តណាស់ហ្អី អារឿងខ្មាស់គេហ្នឹង….
សួរថាប្រពន្ធហ្នឹងឆ្កួតមែន រោគចិត្តមែន ដែលនៅសុខៗទៅរករឿងប្តី? ខ្ញុំហត់ដែរណា….
គ្រឿងម៉ាសីុននៅត្រូវការសាកថ្ម តែវាអស់ថ្ម វារលត់ហើយ តែខ្ញុំវិញ ចង់អស់ថ្ម ក៏ដោយ តែកូនឈឺ កូនយំហ្នឹង
ស្រវ៉េស្រវ៉ាហើយ រលត់ដូចគ្រឿងម៉ាសីុនអត់បានទេ…. ហើយកុំថាណា ប្រុសៗខ្លះស៑ូមិនបានទេ
រឿងមើលកូនយប់ៗហ្នឹង បើថាផឹកដាច់យប់បាន ktvដាច់យប់បាន លេងហ្គេមដល់ភ្លឺអីបាន …
បើប្រុសៗខ្លះគាត់ធ្វើការ គាត់រកលុយចិញ្ចឹមប្រពន្ធកូនគាត់ហត់ពេញ១ថ្ងៃ យប់ឡើងមើលកូនអត់បានទេ…
អទិភាពអោយប្រុសៗទៀត ដល់ស្រីៗខ្លះគាត់ហត់ធ្វើកាតពេញ១ថ្ងៃដូចគ្នា យប់ឡើងមើលកូនដដែល
ព្រោះម្ចាស់ប្តីគាត់ពេលខ្លះស្រវឹងបាត់…..
ហឹុម….
ប្រភព៖ KonPov.com

