ជួយស៊ែរជាបន្ទាន់ ដើម្បីអោយពុកម៉ែបងប្អូនបានដឺងដំណឺង! ជ្រូក​លួច​នាំ​ចូល​ពី​វៀតណាម​៤០​ក្បាល​រក​ឃើញ​ជំងឺប៉េស្ត 



ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​វៀតណាម​ចំនួន​៤០​ក្បាល ត្រូវ​បាន​មន្ត្រី​ពេទ្យសត្វ​ឃាត​រក​ឃើញ​មាន​ជំងឺប៉េស្ត និង​ត្រចៀក​ខៀវ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​បោយ​ប៉ែ​ត​។
ម្ចាស់​រថយន្ត​ដឹក​ជ្រូក​នេះ​ឈ្មោះ ព្រំ គង់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ម្ចាស់​សត្វ​មិន​បាន​ស្គាល់ឈ្មោះ​។
លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដែល​ពាក់​ស្លាក់​លេខ​កំពង់ចាម ៣​អា​.១៤៩១ ដឹក​ជ្រូក​ចំនួន​៤០​ក្បាល ដែល​គ្មាន​ច្បាប់ ហើយ​នាំ​ពី​វៀតណាម​ចូល​មក​លក់​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ជាប់​ព្រំដែន​ថៃ​។ ក្រោយ​ពេល​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ គឺ​រក​ឃើញ​ថា​រថយន្ត​នេះ​គ្មាន​លិខិត​ដឹក​ជញ្ជូន​សត្វ និង​គ្មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​សុខភាព​សត្វ​ទេ​។ បន្ទាប់​ពី​ឃាត់​មន្ត្រី​ជំនាញ​បាន​យក​ជ្រូក​នាំ​ចូល​គ្មាន​ច្បាប់​នេះ​ទៅ​ពិនិត្យ ដោយ​រក​ឃើញ​មាន​ជំងឺឆ្លង​ប៉េស្ត ឬ​ជ្រូក​ត្រចៀក​ខៀវ ។
លោក​បាន​បញ្ជាក់​ទៀត​ថា កាលពី​ថ្មី​ៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​លោក សេន សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ដាក់​វិធាន​ការណ៍​ក្តៅ​ចំពោះ​សត្វ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​គ្មាន​ច្បាប់ និង​ចំណីអាហារ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ហើយ​ជ្រូក​ថៃ​ដែល​នាំ​ចូល​មក​កម្ពុជា គឺ​គ្មាន​ទេ​ពេល​នេះ ព្រោះថា​ជ្រូក​នៅ​ប្រទេស​ថៃ​ថ្លៃ​ជាង​នៅ​ស្រុក​ខ្មែរ ដោយឡែក​ឈ្មួញ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​លក់​ក្រុង​ប៉ោយ​ប៉ែ​ត​ជាយ​ដែន​ថៃ​ក្រោយ​ពេល​ពិនិត្យ ហើយ​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​ជំនាញ​៕



ប្រភព៖https://kohsantepheapdaily.com.kh/article/163334.html