សហរដ្ឋអាមេរិកសម្រេចចិត្តមិនវាយប្រទេសកូរ៉េខាងជើងដូចប្រទេសស៊ីរីដោយសារ…(សូមអាន)




ហេតុផលទាំង៥យ៉ាងដែលសហរដ្ឋអាមេរិកសម្រេចចិត្តមិនវាយប្រទេសកូរ៉េខាងជើងដូចប្រទេសស៊ីរី ដោយសារតែ៖
១. ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនវាយប្រទេសកូរ៉េខាងជើងដូចប្រទេសស៊ីរី?៖ ដោយសារតែឧបទ្វីបកូរ៉េកំពុងស្ថិតក្នុងជម្លោះសង្រ្គាមរវាងកូរ៉េខាងត្បូងនិងខាងជើង។ ជាពិសេសគឺសហរដ្ឋអាមេរិកត្រូវគោរពសន្និសញ្ញាឈប់បាញ់ដែលធ្វើឡើងនៅក្នុងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៧ ដែលចុះហត្ថលេខានៅក្នុងទីក្រុង Washington និង Beijing។
២. តើអ្វីទៅដែលជាកត្តាសំខាន់ខុសគ្នារវាងប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីរី?៖ ខណៈដែលប្រទេសស៊ីរីត្រូវគេជឿថា នៅបន្ដមានគ្រាប់បែកនុយក្លេអ៊ែ ខុសគ្នាពីនេះប្រទេសកូរ៉េខាងជើងក៏មានគ្រាប់បែកនុយក្លេអ៊ែដែរ។ អ្វីដែលលើសពីនេះទៅទៀត គ្រាប់បែកនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើងមានឥទ្ធពលជាងប្រទេសស៊ីរី។ ទីក្រុង Pyongyang ទើបតែធ្វើតេស្ដបាញ់គ្រាប់បែកនុយក្លេអ៊ែចំនួន៥គ្រាប់ទទួលបានជោគជ័យ ដូចនេះទើបសហរដ្ឋអាមេរិកមិនហ៊ានវាយប្រទេសកូរ៉េខាងជើង។
៣. ហេតុអ្វីបានជាប្រទេសចិននៅឈរពីក្រោយប្រទេសកូរ៉េខាងជើង បើសិនជាសហរដ្ឋអាមេរិកវាយប្រទេសកូរ៉េខាងជើង?៖ ចិនគឺជាសម័ន្ធមិត្តដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើងតាំងពីឆ្នាំ១៩៦១មកម្លេះ។ ប្រទេសទាំងពីរបានចុះហត្ថលេខារវាងប្រទេសកូរ៉េខាងជើង និងចិន អំពីការផ្ដល់ជំនួយទៅវិញទៅមក និងសហប្រតិបតិ្តការពិសេស ជាពិសេសដើម្បីរឹតបន្ដឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
៤. ហេតុអ្វីបានគេប្រទេសចិនទទូចអោយមានដោះស្រាយសន្ដិវីធី និងជំទាស់ទៅហ្នឹងកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក?៖ ដោយសារតែប្រទេសចិនមានការព្រួយបារម្ភចំពោះខេត្តរបស់ខ្លួន ដែលមានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង ជាពិសេសខ្លាចមានជនភៀសខ្លួនកូរ៉េខាងជើងចូលមកក្នុងប្រទេសចិនពេល ដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិកមានសង្រ្គាម។
៥. ក្រៅពីប្រទេសចិន តើមានប្រទេសណាខ្លះដែលធ្វើការប្រឆាំងជំទាស់ជាមួយហ្នឹងទីក្រុង Pyongyang?៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនក៏បានធ្វើការប្រឆាំងជំទាស់ហ្នឹងប្រទេសកូរ៉េខាងជើងដែរ ចំពោះបញ្ហាប្រើប្រាស់អាវុធនុយក្លេអ៊ែ ដើម្បីធ្វើតេស្ដ។ ជាពិសេសទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងមានចម្ងាយត្រឹមតែ៤០គីឡូប៉ុណ្ណោះពីព្រំប្រទល់ប្រទេសកូរ៉េខាងជើង វាអាចមានហានិភ័យខ្ពស់បើសិនជាប្រទេសកូរ៉េខាងជើងមានសង្រ្គាម។
មូលហេតុទាំងនេះហើយដែលសហរដ្ឋអាមេរិកធ្វើការអត់ធ្មត់មិនវាយប្រទេសកូរ៉េខាងជើង។


 
ប្រភពៈ SCMP