ក្តៅៗ..! រថយន្តធន់ធំ០១គ្រឿងបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យ….




ខេត្តកណ្តាល៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាយ៉ាងណាស់មានជនរងគ្រោះចំនួន
០៣នាក់រងរបួសធ្ងន់ស្រាលដោយសារមានរថយន្ត០១គ្រឿងបានបើកបុកម៉ូតូចំពេញទំហឹងនិង
កើតហេតុថ្ងៃទី១២ខែមេសាឆ្នាំ២០១៧វេលាម៉ោង០៦.៣០នាទីនៅលើកំណាត់ផ្លូវជាតិលេខ
២ចន្លោះKMលេខ២៤.២៥ស្ថិតនៅ ភូមិបណ្ណា ឃំុព្រះពុទ្ធស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា បង្ករឡើងដោយមានរថយន្ត០១គ្រឿងម៉ាកហុីយ៉ាន់ដាយ(ដឹកដែក)ពណ៍ស្លារទំពាក់ស្លាកលេខ ភ្នំពេញ៣A.០២៣៣ អ្នកបើបរឈ្មោះវង្ស.សីហាភេទប្រុសអាយុ២៤ឆ្នាំ(រងរបួសស្រាល)រស់​នៅស្រុកបរីជលសារខេត្តតាកែវបានធ្វើដំណើរលុះមកដល់ត្រង់ចំណុចតើតហេតុជាន់ហ្វាំងមិនសុី
ជ្រុលចង្គូតទៅបុកម៉ូតូ០១គ្រឿងម៉ាកស្គុបពីពណ៍សពាក់ស្លាកលេខ ភ្នំពេញ ១AM.០៦.៧៥ អ្នកបើកដោយឈ្មោះគុល.សុធារីវី ភេទស្រីអាយុ២២ឆ្នាំ(រងរបួសធ្ងន់)រស់នៅភូមិពណ្តូងសំរឹតឃំុភ្នាប្រជំុស្រុកកោះដាច់ខេត្តតា
កែវនិងអ្នករួមដំណើរ០២នាក់ទី១ឈ្មោះសិន ញី ភេទស្រីអាយុ៤៥ឆ្នាំត្រូវជាម្តាយនិងទី២មិនស្គាស់ឈ្មោះកូនអ្នកបើកបរម៉ូតូ(រងរបួសស្រាល)។


ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងហើយបានបញ្ចូនជនរងគ្រោះទៅ
មន្ទីរពេទ្យដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកបន្តនិតិវិធី៕




ប្រភព៖http://www.pageth.info/archives/11300