សេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួង ស្តីពីបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់
សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ ៖
– សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេស នាថ្ងៃទី ២៨ ទី ២៩ និងទី ៣០ ខែមេសា ២០១៧ ។
– ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៧ ៕
`
គួរបញ្ជាក់ថា មានស្រ្តី២នាក់បានស្លាប់ភ្លាមៗក្រោយពេលរន្ទះបាញ់ទី១ ឈ្មោះនួន សុខុម អាយុ៤២ឆ្នាំ រស់នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។ ជនរងគ្រោះទី២ ឈ្មោះ សឹុ វ៉ុន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ នៅភូមិពុកឬស្សីលើ ឃំុពុកឬស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។
ប្រភព៖http://phsaonline.info/archives/1711




