កូរ៉េខាងត្បូង៖ ព័ត៌មានពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី ១៨ មេសានេះថា ក្រសួងការពារអាមេរិក បានចេញបញ្ជាឱ្យត្រៀមបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំង Nimitz ចំនួន ២ គ្រឿងទៀត ឆ្ពោះទៅសមុទ្រកូរ៉េ ។នោះគឺនាវា យូ អេស អេស រ៉ូណាល់ រេហ្គេន (នាវា USS Ronald Reagan ) បច្ចុប្បន្នកំពុងចតនៅកំពង់ផែ ទីក្រុងយ៉ូកូស៊ុកៈ ភាគខាងកើតប្រទេសជប៉ុន និង នាវា យូ អេស អេស និមិត (USS Nimitz) ដែលជានាវាផ្ទុកយន្តហោះខ្នាតធំធំបំផុត លើពិភពលោក ដែលកំពុងត្រៀមចេញដំណើរពីកំពង់ផែ ក្នុងរដ្ឋអ័ររិហ្គន និង ដល់ជប៉ុន ក្នុងសប្តាហ៍នេះ ។
ស្របពេលដែលសកម្មភាព នៃកងនាវាពិឃាត អារម៉ាដា USS Carl Vinson ដែលព័ត៌មានផ្សាយថា ស្ថិតនៅក្នុងសមុទ្រចិនខាងកើត មិនទាន់ច្បាស់ថាចូលមកសមុទ្រកូរ៉េឬយ៉ាងណានៅឡើយទេ ។
ទោះយ៉ាងណា កងនាវាពិឃាត អារម៉ាដា បានប្រាកដខ្លួនក្នុងពេលដែល កូរ៉េខាងជើងជិតដល់ថ្ងៃប្រារព្ធខួបទី ៨៥ ឆ្នាំ នៃថ្ងៃបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA) នៅថ្ងៃទី ២៥ មេសានេះ ។ តើថ្ងៃនោះ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលទៀតឬអត់?
ប្រភព៖http://phsayonline.info/archives/148





