លោកឧកញ៉ា ម៉ុង ឫទ្ធី៖ កូនអើយ សូមកុំរកស៊ីមុខរបរណាដែលធ្វើឲ្យគេហូរទឹកភ្នែក



លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនដែលវិនិយោគលើវិស័យកសិកម្ម ដែលគេចាត់ទុកថា​ជាមនុស្ស​ជោគ​ជ័​យ​លើអាជីវកម្មនោះនៅពេលថ្មីៗនេះ លោកឧកញ៉ាបានកោះហៅកូនៗ ទាំងកូនប្រសារ និងកូនបង្កើត ដើម្បី​ស្តីប្រដៅណែនាំ​ឲ្យកូនៗប្រព្រឹត្តតែអំពើល្អជាពិសេសការប្រកបអាជីវកម្មណាដែលល្អជួយដល់​ប្រជាជនកម្ពុជាយើង។
 ក្នុងឱកាសនោះលោកឧកញ៉ាបានមានប្រសាសន៍ថា “ទ្រព្យ​ច្រើន​​ព្រួយ​រក្សា​ ទ្រព្យ​តិច​ណា​ព្រួយ​រិះ​គិត​ “​ ពេលនេះឪពុក​ម្តាយ​នៅ​មានជីវិត​អាចប្រមូលកូនៗមកស្តី​ប្រដៅបាន ចេះតែហៅមកប្រជុំ​ណែនាំ​ទៅ​ មិនយូរមិន​ឆាប់ទេឪពុក​ម្តាយ​ នឹង​មិនបាន​នៅ​បន្តហៅកូនៗមកស្តី​ប្រដៅ​ដូចពេលនេះតទៅទៀតទេ​ ។
 លោកបានបន្តថា «ឪពុក​ម្ដាយ​ ចង់ឱ្យ​កូន​ៗ​យកតម្រាប់ណាដែលល្អៗ ដើម្បី​បន្តវេនឱ្យ​ប្រកបតែ​អាជីវកម្ម​ណា ដែល​សុច្ចរិត​​ ចេះ​ជួយដល់ជាតិ​ប្រជាជន​កម្ពុជា​យើង​ ដូច​ដែល​ឪពុក​ម្តាយបាន​និង​កំពុង​តែ​ខិតខំ​ ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​បំពេញ​ភារកិច្ច​នេះ​ មិនថាឡើយ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ទាន​ ឬសៅរ៍​ អាទិត្យ​ បើទោះបី​ជា​មាន​ឧបសគ្គ​មក​រារាំង​ជា​ច្រើន​លើក​ច្រើន​សារ​យ៉ាង​ណា​ក្ដី​»។​ 
លោកបានបន្ថែមថា ពេលវេលា​ចេះតែ​ខ្លី​ទៅ​ៗហើយ​សម្រាប់​ជីវិត​ឪពុក​ម្ដាយ​ បើកូន​ៗពិតជាគោរព​ស្រឡាញ់​ឪពុក​ម្ដាយ​ពិត​ប្រាកដ​មែននោះ​ សុំឱ្យកូនៗ​ចេះរួបរួម​សាមគ្គីគ្នា​ ​គោរព​តាម​ឱវាទ​ដូច​ខាងលើនេះទៅ​ ឪពុក​ម្តាយ​មិនចង់​បានអ្វីក្រៅ​ឱ្យកូ​ន​ៗ​គោរព​តាម​ឱវាទ​ដូច​ខាងលើនេះទេ​។ 

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន លោកឧកញ៉ា បានចំណាយថវិកាជាច្រើនលើការងារមនុស្សធម៌ដូចជា កសាងសាលារៀន ស​ង់​ផ្ទះដល់ជ​ន​ក្រី​ក្រ មន្ទីរពេទ្យ និងភូមិអភិវឌ្ឍន៍ បន្ថែមពីលើការបង្កើតអាជីវកម្មដែលបាន​ជួយដល់កសិករកម្ពុ​ជាឲ្យ​មា​ន​ទីផ្សា​រផលិតផល និងផ្តល់ឱកាសការងារជាច្រើនដ៏កូនខ្មែរទៀតផង៕









ប្រភព៖ https://www.business-cambodia.com/article/27783