ឆ្នាំទាំងបីនេះនឹងទទួលបានការប្រសិទ្ធពរជ័យពីទេវតាគ្មានទីបញ្ចប់! តើមានឆ្នាំអ្នកដែរទេ





ឆ្នាំឆ្លូវ៖ អ្នកមានគោលបំណងធំមួយដែលមិនទាន់បានសម្រេចនៅឡើយទេ
ជាក់ស្តែងអ្នកបានជួបប្រទះនឹងភាពលំបាកជាច្រើនតាំងពីក្មេងមកម្លេះ ជាមួយនឹងការតស៊ូ
ខំប្រឹងប្រែងយ៉ាងខ្លាំងទើបអ្នកអាចមានភាពប្រសើរជាមុនបន្តិចដូចជាពេលនេះផ្ទាល់តែម្តង។
ទោះបីជាអ្នកខំហាត់ពុតលុតដំខ្លួនឯងយ៉ាងណាក៏ដោយក៏មិនសូវបានផលឡើយ ព្រោះភ័ព្វសំណាងរបស់អ្នកមិនទាន់ដល់
តែចាប់ពីថ្ងៃស្អែកទៅជោគវាសនារបស់អ្នកចាប់ផ្តើមកែប្រែហើយ
អ្នកនឹងទទួលបានជីវិតស្រណុកសុខស្រួលបន្តិចម្តងៗរហូតដល់ចុងបញ្ចប់នៃជីវិតរបស់អ្នក
ពោលគឺភាពលំបាកនឹងត្រូវរលាយផុតទៅ។




ឆ្នាំមមែ៖ អ្នកអាចឈរបានយ៉ាងរឹងមាំបំផុតដោយពឹងលើសមត្ថភាពរបស់អ្នកខ្លួនឯងមិនខ្លាចភាពបរាជ័យឡើយ
ព្រោះអ្នកគិតថាការបរាជ័យរបស់អ្នកនឹងធ្វើឱ្យអ្នករកឃើញនូវចំណុចខ្សោយរបស់អ្នកនិងងាយស្រួលកែតម្រូវវាបានយ៉ាងងាយមិនថាជាឧបសគ្គតូចឬធំឡើយអ្នកមិនខ្លាចទេ។
តែជោគវាសនារបស់អ្នកបានបង្ហាញឱ្យឃើញថាភាពបរាជ័យអាចកើតឡើងចំពោះអ្នកក្នុងពេលដែលអ្នកមានវ័យក្មេងប៉ុណ្ណោះ
ហើយនៅពេលអ្នកមានវ័យរាងជ្រេលបន្តិចភាពជោគជ័យនឹងសំដៅមករកអ្នកជាមិនខាន។
ដូចនេះការរកប្រាក់ចំណូលរបស់អ្នកនឹងមានភាពល្អប្រសើរ និងជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់។


ឆ្នាំម្សាញ់៖ រហូតមកដល់ពេលនេះនៅតែគ្មាននរណាម្នាក់អាចដឹងពីជំហាននៃដំណើរជីវិតអ្នកបានឡើយ
ព្រោះអ្នកជាប្រភេទមនុស្សដែលមានសភាពស្ងប់ស្ងាត់មិនចូលចិត្តនិយាយច្រើនពីរឿងដែលមិនមានប្រយោជន៍សម្រាប់អ្នកនិងអ្នកក្បែរខ្លួន។
អញ្ចឹងហើយទើបមិនអាចមានអ្នកអាចស្ទាបស្ទង់ពីចំណុចខ្សោយឬខ្លាំងរបស់អ្នកបាន
ហើយបើនិយាយពីលាភសំណាងវិញជោគលាភរបស់អ្នកហាក់បីដូចជាព្រះអាទិត្យកំពុងនឹងរះ
ពិសេសនាពេលប៉ុន្មានថ្ងៃខាងមុខនេះអ្នកនឹងចាប់ផ្តើមទទួលបានការប្រសិទ្ធពរជ័យយ៉ាងច្រើនពីទេវតាដែលតាមថែរក្សាអ្នក៕

ប្រភព៖http://todaysharing.com/news/49925