គួរអោយសង្វេគណាស់…!ជំរំជនភៀសខ្លួនមួយរងការវាយប្រហារផ្លូវអាកាសមនុស្ស១០នាក់បានស្លាប់នៅ…



ជំរំជនភៀសខ្លួនមួយកន្លែងរងការវាយប្រហារផ្លូវអាកាសមនុស្សយ៉ាងតិច១០នាក់បានស្លាប់នៅ
ប្រទេសស៊ីរី ។
ក្រុមសកម្មជននៅប្រទេសស៊ីរីបាននិយាយថា៖ជំរំសម្រាប់ជនភៀសសឹកមួយកន្លែងបានរងការវាយ
ប្រហារតាមអាកាសនៅខេត្តអ៊ីដលីបដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគខាងជើងនៃប្រទេសស៊ីរី
ដោយបានសម្លាប់មនុស្សយ៉ាងតិច១០នាក់។
ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សនៅប្រទេសស៊ីរីបាននិយាយថាការវាយប្រហារនេះបានកើតឡើងនៅ
ភាគខាងត្បូងនៃខេត្តអ៊ីដលីបហើយក្នុងចំណោមអ្នកស្លាប់ទាំងនេះគឺមានស្ត្រីនិងកូនក្មេងផងដែរ។
ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាននៃបណ្ដាញការពារជនស៊ីវិលនៅប្រទេសស៊ីរីបាននិយាយថាពួកគេបានចាប់
ទាញមនុស្សមួយចំនួនចេញពីក្រោមគំនរអគារបែកបាក់ដែលរងគ្រោះដោយការវាយប្រហារដែលបាន
បង្កការបំផ្លិចបំផ្លាញជំរំនេះស្ទើរទាំងស្រុង។
ក្រុមសកម្មជនម្នាក់ទៀតបានអះអាងថា៖មនុស្សយ៉ាងតិច១០នាក់ត្រូវបានសម្លាប់ក្នុងការវាយ
ប្រហារទៅលើជំរំបណ្ដោះអាសន្នមួយដែលមានជនស៊ីវិលមួយចំនួនកំពុងជ្រកកោននៅក្នុង
នោះដើម្បីគេចពីការប្រយុទ្ធគ្នានៅខាងកើតខេត្តហាម៉ានៃប្រទេសស៊ីរី៕









ប្រភព៖ CNC TV