ស្វែងយល់....! ប្រវត្តគ្រាប់បែកនុយក្លេអ៊ែរ និង... ជួយស៊ែ រងចាំព័ត៍មានអន្តរជាតិបន្ត (អានបន្ត)
[…] ប្រវត្តិកកើតឡើងនៃអាវុធនុយក្លេអ៊ែឥណ្ឌា (ការអភិវឌ្ឍនកម្មវិធីនុយក្លេអ៊ែដើម្បីសន្តិភាពឆ្នាំ១៩៤៧-១៩៧៤)
កម្មវិធីនុយក្លេអ៊ែរបស់ឥណ្ឌាត្រូវបានចាប់ផ្តើមបង្កើតឡើងតាំងពីសម័យមុនពេលទទួលបាន
ឯករាជ្យទៅទៀតដោយក្រុមអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលមួយ ក្តាប់តូចឈ្មោះ HomiBhabha ដែលបានបង្កើតឲ្យមានថាមពលនុយក្លេអ៊ែ និងបានបញ្ចុះបញ្ចូលក្រុមមេដឹកនាំនយោបាយឲ្យវិនិយោគទុនលើវិស័យ នុយក្លេអ៊ែ ។ ក្រោយពីទទួលបានឯករាជ្យនៅខែសីហា ឆ្នាំ១៩៤៧ លោកនាយក រដ្ឋមន្ត្រី Jawaharlal Nehru បានចាប់អនុវត្តន៍កម្មវិធីមហិច្ឆិតា នុយក្លេអ៊ែដើម្បីបង្កើននូវកិត្យានុភាពរបស់ប្រទេស និងទំនុកបម្រុងខ្លួនឯងលើថាមពល ។ ការផ្តោតសំខាន់ដំបូងនៃកម្មវិធីនេះ គឺការផលិតនូវ អគ្គិសនីតម្លៃថោកបើទោះជាការសម្រេចចិត្តអភិវឌ្ឍន៍ ប្រេងឥន្ធនៈនុយក្លេអ៊ែ បានធ្វើឲ្យឥណ្ឌាមានសមត្ថភាពបច្ចេកទេសផលិតអាវុធនុយក្លេអ៊ែរបស់ខ្លួនក៏ដោយ ។
នៅឆ្នាំបន្ទាប់ការជជែកដេញដោលបានធ្វើឡើងជុំវិញបញ្ហាថាតើឥណ្ឌាគួរបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែឬយ៉ាងណា ។ ម្យ៉ាងវិញទៀតស្ថានប័នក្រុមអ្នកវិទ្យាសាស្ត្រចង់បង្ហាញថាខ្លួនមានសមត្ថភាពខាងបច្ចេកវិទ្យាក្នុងការបំផ្ទុះអាវុធនុយក្លេអ៊ែហើយ ជនស្រលាញ់សង្គ្រាមនៅក្នុងសភាបានគូសបញ្ជាក់ពីការអភិវឌ្ឍន៍សន្តិសុខនៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតនៅលើពិភពលោកដែលកំពុងសម្ញែញអាវុធនុយក្លេអ៊ែរបស់ខ្លួន ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយមួយចំនួនបានជំទាស់ នឹងការផលិតអាវុធនុយក្លេអ៊ែទាំងក្នុងហេតុផលសេដ្ឋកិច្ច និងសិលធម៌ដោយពួកគេលើកឡើងថា អាវុធ នុយក្លេអ៊ែ នឹងមិនអាចធ្វើឲ្យប្រទេសឥណ្ឌាមានសុវត្ថិភាពនោះទេហើយ និងបានអះអាងថាដំណោះស្រាយចំពោះការហាមប្រាមអាវុធក្លេអ៊ែគឺត្រូវតែ ដកហូតអាវុធនុយក្លេអ៊ែសកល ។
ថ្វីត្បិតតែជំទាស់ទៅនឹងគំនិតអាវុធនុយក្លេអ៊ែយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី Lal Bahadur Shastri បានអនុញ្ញាតឲ្យធ្វើការតាមទ្រឹស្តីលើគម្រោង ផ្ទុះនុយក្លេអ៊ែក្រោមដីក្នុងបំណងសន្តិភាព (SNEPP) កាលពី ខែវិច្ឆិកា ឆ្នាំ១៩៦៤ ។ នៅចុងទសវត្សន៍១៩៦០ ក្រុមអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែបានបន្ត អភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសសម្រាប់ការបំផ្ទុះនុយក្លេអ៊ែបើទោះជាការសម្រេចចិត្តនយោបាយមិនត្រូវបានបង្កើតឡើងដើម្បីបាញ់សាកល្បងយ៉ាងណាក្តី ។ នៅទីបញ្ចប់នាថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៧៤ ឥណ្ឌាបានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែលើកដំបូងរបស់ខ្លួនដែលគេចាត់ទុកថាជាការបំផ្ទុះនុយក្លេអ៊ែ ក្នុង បុព្វហេតុសន្តិភាព ។ ការសម្រេចចិត្តនេះដោយផ្អែកលើបញ្ហាសន្តិសុខប៉ុន្តែសំខាន់នោះគឺវាគឺជាបំណងប្រាថ្នា របស់សហគមន៍ អ្នកវិទ្យាសាស្ត្រ ដើម្បី បង្ហាញភាពជោគជ័យរបស់ខ្លួន និងបំណងនយោបាយក្នុងស្រុកដើម្បីទទួលបានគាំទ្រ ។
ទោះបីជាយ៉ាងណាក៏ដោយការធ្វើតេស្តនុយក្លេអ៊ែឆ្នាំ១៩៧៤ របស់ឥណ្ឌាត្រូវបានគេថ្កោលទោសយ៉ាងខ្លាំងដោយ ប្រទេសជាច្រើន ។ សហរដ្ឋអាមេរិកបាន ឆ្លើយតប នឹងការធ្វើតេស្តនេះ ជាមួយនឹងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ជាច្រើន មកលើ ឥណ្ឌា ។
ប្រភព៖http://phsaonline.info/archives/435





