ត្រាំមិនហ៊ានបាញ់ ព្រោះប្រទេសកូរ៉េខាងជើងពិតជាមានគ្រាប់មីស៊ីលឆ្លងទ្វីប ដែលអាច…(មានរូប)


យោង​តាម​សេចក្ដី​រាយការណ៍​​ពី​សារព័ត៌មាន​ BBC កាល​ពី​ចុង​ខែ​កុម្ភៈ ​ដើម​ឆ្នាំ​២០១៧​នេះ​ បាន​ឱ្យ​ដឹង​ថា​ កូរ៉េខាងជើង​មាន​មីស៊ីល​ជាង​ ១០០០​ (១​ពាន់) ដើម​​ដែល​មាន​សមត្ថភាព​ផ្សេងៗ​គ្នា​ រួម​ទាំង​មីស៊ីល​ចម្ងាយ​វែង​ផង។
ក្នុង​រយៈពេល​ត្រឹម​តែ​ពីរ​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ការ​អភិវឌ្ឍន៍​សព្វាវុធ​​របស់​កូរ៉េខាងជើង​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​បំផុត។ ​​ទសវត្ស​ឆ្នាំ​១៩៦០​ និង​១៩៧០​ កូរ៉េខាងជើង​មាន​សមត្ថភាព​ផលិត​ត្រឹម​រ៉ុកកែត​សម្រាប់​កង​កាំភ្លើង​ធំ​ ហូត​ដល់​ផលិត​មីស៊ីល​ចម្ងាយ​ខ្លី​ និង​មធ្យម​បាន​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០​ និង​១៩៩០។ ខណៈ​មក​ដល់​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ផលិត​​បាន​ទាំង​​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត​ផង។
ចម្ងាយ​មីស៊ីល​សំខាន់ៗ​របស់​កូរ៉េខាងជើង (​ចម្ងាយ​ប៉ាន់​ស្មាន)
១ មីស៊ីល Nodong បាញ់​បាន​ចម្ងាយ​ ១ ៣០០​គីឡូម៉ែត្រ
២ មីស៊ីល Taepodong 1 ​បាញ់​បាន​ចម្ងាយ​ ២ ០០០​គីឡូម៉ែត្រ
៣ មីស៊ីល Musudan ​បាញ់​បាន​ចម្ងាយ​ ៤ ០០០​គីឡូម៉ែត្រ
៤  ​មីស៊ីល Taepodong 2 ​បាញ់​បាន​ចម្ងាយ​ ៨ ០០០​គីឡូម៉ែត្រ
ដោយ​ឡែក​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កូរ៉េខាងជើង​អះអាង​ថា​​ខ្លួន​បាន​ផលិតផល​មីស៊ីល​អន្តរទ្វីប​បាន​ហើយ​ដែល​អាច​មាន​សមត្ថភាព​អាច​បាញ់​ដល់​លោក​ខាង​លិច​បាន។ ​
តាម​ទ្រឹស្ដី​មីស៊ីល​​ត្រូវ​បាន​បែង​ចែក​រយៈ​ចម្ងាយ​ដូច​ខាង​ក្រោម៖
១ មីស៊ីល​ចម្ងាយ​ខ្លី៖ ១០០០​គីឡូម៉ែត្រ​ឬ​តិច​ជាង​នេះ
២ មីស៊ីល​ចម្ងាយ​មធ្យម៖ ១០០០-៣០០០​គីឡូម៉ែត្រ
៣ មីស៊ីល​ចម្ងាយ​លើ​មធ្យម៖ ៣០០០-៥៥០០​គីឡូម៉ែត្រ​
៤ ​មីស៊ីល​អន្តរទ្វីប៖ ចម្ងាយ​លើស​ពី​ ៥៥០០​គីឡូម៉ែត្រ​
មីស៊ីល​អន្តរទ្វីប៖ កូរ៉េខាងជើង​ គឺ​អាច​​ផលិត​មីស៊ីល​ចម្ងាយ​វែង​បាន​ដែល​មាន​ឈ្មោះ​ថា​ KN-08 ឬ Hwasong-13។ ​មីស៊ីល​ប្រភេទ​នេះ​គឺ​ត្រូវ​បាន​​អភិវឌ្ឍន៍​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ គឺ​កូរ៉េខាងជើង​បាន​សាកល្បង​រ៉ុកកែត​ថ្មី​មួយ​​​ដែល​​អាច​បាញ់​មីស៊ីល​អន្តរទ្វីប​នេះ​បាន។ ​មន្ទីរ​បញ្ចកោណ​​​មាន​ជំនឿ​ថា​ កូរ៉េខាងជើង​ មាន​ Hwasong-08 ​​យ៉ាង​ហោច​ណាស់​ ៦​គ្រាប់​ ដែល​អាច​បាញ់​​ដល់​ទឹក​ដី​សហរដ្ឋ​អាមេរិក​មួយ​ភាគ​ធំ។ ក្រៅ​ពី​នេះ​ កូរ៉េខាងជើង​ ក៏​ធ្លាប់​​ផលិត​ម៉ូដែល​ទំនើប​​ជាង​មុន​ទៀត​ គឺ​ KN-14។ មក​ដល់​ខែ​មករា​ ឆ្នាំ​២០១៧​​ គឺ​មាន​សញ្ញា​ថា​ ប្រទេស​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍន៍​មីស៊ីល​អន្តរទ្វីប​។ បើ​គិត​មក​ដល់​ពេល​នេះ​ គឺ​កូរ៉េខាងជើង​​មាន​លទ្ធភាព​អាច​ផលិត​​មីស៊ីល​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ចម្ងាយ​ឆ្ងាយ​ ឬ​អន្តរទ្វីប​បាន​​ ទោះ​បី ជា​មិន​ទាន់​ភស្ដុ​តាង​ច្បាស់​នឹង​ភ្នែក​ក៏​ដោយ៕





ប្រភព៖http://www.pageth.info/archives/12192