កូរ៉េខាងជើងអាសន្នធំហើយ…! នាវាចំបាំងធំៗ ៣គ្រឿងផ្ទុកយន្តហោះជាច្រើន និងកាំជ្រួចរាប់រយដើម បានទៅដល់… (មានរូប)






នាវាចំបាំងធំៗបីគ្រឿងរបស់អាមេរិកដែលផ្ទុកយន្ដហោះរាប់សិបគ្រឿង និងកាំជ្រួចរាប់រយដើមទៅដល់សមុទ្រឧបទ្វីបកូរ៉េហើយ ។
តាមសារពត៌មាន The Korea Times នាវាចំបាំងទាំងនោះមានឈ្មោះ Carl Vinson USS Michigan និង USS Ronald Reagan នាវាចំបាំងដ៏ធំចំនួនបីគ្រឿងនេះត្រូវបានរាយការណ៍មកថា បានទៅដល់សមុទ្រឧបទ្វីបកូរ៉េ គឺនៅពេលថ្មីៗនេះគឺស្របពេលដែលនាវាមុជទឹកដ៏ធំមួយរបស់សហរដ្ឋអាមេរិក ក៏បានបើកទៅដល់សមុទ្រកូរ៉េផងដែរ។
អាមេរិកបានដាក់ពង្រាយកាំជ្រួចបាញ់កាំជ្រួចផងដែរ នៅតាមព្រំដែនជាមួយកូរ៉េខាងត្បូងដែលជាសញ្ញានៃការបង្កាត់ភ្នក់ភ្លើងសង្គ្រាម។ ការបញ្ជូននាវាចំបាំងទាំងបីគ្រឿងនេះនាំអោយទីក្រុង ព្យុងយ៉ាង បានប្រកាសថាគឺជាសកម្មភាពរំលោភឈ្លានពាន ទាំងស្រុងលើកូរ៉េខាងជើង ហើយក្រុង ព្យុងយ៉ាង ត្រូវតែបាញ់កំទេចនាវាចំបាំងទាំងនោះអោយលិចក្នុងសមុទ្ររបស់ខ្លួន ហើយក្រុង ព្យុងយ៉ាង ចាត់ទុកថា ជាការឈ្លានពានកូរ៉េខាងជើងយ៉ាងច្បាស់ក្រលែក។
នាវាផ្ទុកយន្តហោះរបស់អាមេរិកCarl Vinson USS Michigan
យ៉ាងនេះក្ដីបណ្ដាញផ្សាយពត៌មាន ជាច្រើនបានចុះផ្សាយថានាវាចំបាំងទាំងបីគ្រឿងនេះគឺនាវា ឈ្មោះUSS Ronald Reagan បានដាក់ពង្រាយនៅសមុទ្រជប៉ុនរីឯនាវា USS Michigan និង Carl Vinson បានដាក់ពង្រាយនៅសមុទ្រនៃឧបទ្វីបកូរ៉េ។បើមានសង្គ្រាមផ្ទុះឡើងគឺនាវាទាំងបីគ្រឿងនេះនឹងបើកប្រតិបត្តិការសឹករបស់ខ្លួនហើយបញ្ចេញកាំជ្រួចរថក្រោះ និងយន្ដហោះរាប់សិនគ្រឿងដើម្បីវាយប្រហារលើកូរ៉េខាងជើងបើសង្គ្រាមផ្ទុះឡើង។




ប្រភព៖​ NEWS NOW