ថ្ងៃកំណើត ប្រាប់អំពីគ្រោះថ្នាក់ និង ត្រណម របស់អ្នកក្នុង ខែ៤



តើអ្នកមានដឹងទេថា ក្នុងខែ ៤ ឆ្នាំ ២០១៧ នេះ អ្នកនឹងមានលាភសំណាងអ្វីខ្លះ តាមថ្ងៃកំណើត នីមួយៗ របស់អ្នក? តាមការទស្សន៍ទាយ ក្នុងគេហទំព័រចិន Feng Shui China និង Taiiwan Secret បានប្រាប់ឲ្យដឹងអំពីលាភសំណាង គ្រោះថ្នាក់ និងត្រណម សម្រាប់ខែ ៤ នេះ ប៉ុន្តែមហាស្នេហា សូមលើកយកមកបកស្រាយ ប្រាប់តែចំណុចលាភសំណាងប៉ុណ្ណោះ រីចំណុចដទៃទៀត ដូចជាគ្រោះថ្នាក់ និងត្រណមក្នុង ខែ ៤ សូមទុកបកស្រាយជូនលើកក្រោយទៀត៖

១. ចំពោះអ្នកកើតថ្ងៃអាទិត្យ
គ្រោះថ្នាក់ ៖ អាចចាញ់ល្បែងស៊ីសង ឬត្រូវគេបោកប្រាស់ ។
ត្រណម ៖ ត្រូវប្រព្រឹត្តខ្លួនឲ្យឆ្ងាយអំពីល្បែងអបាយមុខទាំងពួងក្នុងខែ៤នេះ ។

២. ចំពោះអ្នកកើតថ្ងៃចន្ទ
គ្រោះថ្នាក់ ៖ អាចត្រូវរងពាក្យដៀលត្មេះប្រមាថ ឬនិយាយដើមអំពី មិត្តរួមការងារ ឬបងប្អូនជីដូនមួយ ជីទួតមួយ -ល- ប៉ុន្តែ
មិនមែនជាបងប្អូនបង្កើតទេ ។
ត្រណម ៖ សម្តីគំរស់គំរើយ ឬធ្វើឫកពារគ្រអឺតគ្រទម ។

៣. ចំពោះអ្នកកើតថ្ងៃអង្គារ
គ្រោះថ្នាក់ ៖ អាចមានការប៉ះពារបន្តិចបន្តួចតាមដងផ្លូវសាធារណៈ ។
ត្រណម ៖ មិនត្រូវបើកបរទៅណាឆ្ងាយតែឯង ឬឲ្យរបស់ទៅមនុស្សទើបតែស្គាល់ខ្ចី ។

៤. ចំពោះអ្នកកើតថ្ងៃពុធ
គ្រោះថ្នាក់ ៖ អាចទទួលរងការច្រណែនឈ្នានីស ឬអាចឈានដល់ទាស់ទែងគ្នា
ត្រណម ៖ រឿងណាគួរគិតចាំគិត រឿងណាគួរគេចត្រូវតែគេច មិនត្រូវប្រឈមមុខ ជាមួយនឹងបញ្ហាច្រើនពេកទេ ព្រោះអាចនឹង
នាំស៊យដល់លាភសក្ការៈដែលអ្នកប្រុង នឹងទទួលបាន ។

៥. ចំពោះអ្នកកើតថ្ងៃព្រហស្បតិ៍
គ្រោះថ្នាក់ ៖ អាចទទួលរងជម្ងឺបន្តិចបន្តួច ប្រសិនបើធ្ងន់ក៏យ៉ាងយូរ ២ ទៅ ៣ថ្ងៃ នឹងជាសះស្បើយហើយ ។
ត្រណម ៖ មិនត្រូវដើរហើរយប់ព្រលប់ ឬផឹកស៊ីច្រើនហួសហេតុ

៦. ចំពោះអ្នកកើតថ្ងៃសុក្រ
គ្រោះថ្នាក់ ៖ អាចនឹងមានមនុស្សចាំលួច ឬក៏បំផ្លាញ របស់ជាទីស្រលាញ់របស់អ្នក ប៉ុន្តែមិនជាបញ្ហាធំទេ ឲ្យតែអ្នកមានការ
ប្រយ័ត្នឲ្យខ្ពស់ជាងធម្មតា ។
ត្រណម ៖ មិនត្រូវអួតអំពីរបស់ថ្មីដែលអ្នកមាន ឬអួតអំពីគុណសម្បត្តិ មនុស្សល្អ ដែល នៅក្បែរអ្នក និងជួយជ្រុមជ្រែងអ្នកឲ្យ
អ្នកទី៣ ដឹង ព្រោះគេគិតមិនដូចអ្នកគិត ។

៧. ចំពោះអ្នកកើតថ្ងៃសៅរ៍
គ្រោះថ្នាក់ ៖ មានអ្នកលួចស្រលាញ់អ្នក និងប៉នប៉ងចង់អោយអ្នកបែកបាក់មិត្តភាព ពីមនុស្សដែលអ្នកកំពុងតែស្រលាញ់ ។
ត្រណម ៖ កុំទុកចិត្តមនុស្សផ្ទុយភេទ ដែលអ្នកសង្ស័យថាអាចនឹងស្រលាញ់អ្នក និងមិន ត្រូវប្រើប្រាស់ពាក្យសម្តីជាមួយមនុស្ស
ផ្ទុយភេទ ស៊ីជម្រៅពេកទេ ។
ជាយោបល់របស់ មហាស្នេហា “ដើម្បីជៀសឆ្ងាយអំពី គ្រោះថ្នាក់ ជាយថាហេតុណាមួយខាងលើ ចូរបុគ្គលទាំងឡាយដែល កើតក្នុង
ឆ្នាំទាំង១២ អាចធ្វើបុណ្យដាក់បាត សង្ឃទាន ឬក៏ស្រោចទឹករំដោះគ្រោះ ដោយវិធី ណាមួយក៏បាន តាមដែលលោកអ្នកធ្លាប់ធ្វើ
និងមានជំនឿ អស់កាលជាយូរមកហើយ!”
ប្រភព mohasneha