បន្ទាប់ពីអាយុ៤០ឆ្នាំ តើជោគវាសនារបស់ឆ្នាំទាំង១២នេះនឹងទៅជាយ៉ាងណា?
បន្ទាប់ពីអាយុ៤០ឆ្នាំ តើជោគវាសនារបស់ឆ្នាំទាំង១២នេះនឹងទៅជាមានបានឬយ៉ាងណា?
តើឆ្នាំរបស់អ្នកយ៉ាងម៉េចដែរ?
*ឆ្នាំជូត ឆ្នាំខាល និង ឆ្នាំច៖*
ជោគរាសីនៃឆ្នាំទាំងបីនេះក្រោយពីអាយុ៤០ក៏ពឹងផ្អែកលើជោគវាសនាអ្នកកាលពីអ្នកមានអាយុ៣០ដែរ
ប្រសិនបើនៅក្នុងអំឡុងពេលអ្នកមានអាយុ៣០ហើយការខិតខំប្រឹងប្រែងរបស់អ្នកទទួលបានផលល្អប្រសើរនោះនៅពេលដែលអ្នកមានអាយុ៤០ឆ្នាំជោគវាសនារបស់អ្នកក៏ល្អទៅតាមនោះដែរ។
*ឆ្នាំកុរ ឆ្នាំរកា និង ឆ្នាំវក៖
*មុនពេលអ្នកមានអាយុ៤០ឆ្នាំអ្នកធ្លាប់បានចំណាយលុយជាច្រើនយ៉ាងខ្ជះខ្ជាយមិនថាតែលុយរបស់អ្នកឡើយ
ថែមទាំងយកលុយរបស់គ្រួសារអ្នកទៅចំណាយលើរឿងឥតប្រយោជន៍ថែមទៀតផង។
ហើយបើមុនពេលអ្នកមានអាយុ៤០ឆ្នាំអ្នកបានជួបនឹងអ្នកដែលជោគជ័យម្នាក់នោះវាសនារបស់អ្នកនឹងរីកល្អដូចជាគេដែរមិនខាន។
*ឆ្នាំថោះ ឆ្នាំមមែ និង ឆ្នាំឆ្លូវ៖* ជាមនុស្សដែលពូកែផ្អែមល្ហែមណាស់
ពោរពេញដោយមនស្សកានិងមានភាពឧស្សាហ៍ព្យាយាមខ្លាំងបំផុត។
បន្ទាប់ពីអ្នកមានអាយុ៤០ទៅគំនិតរបស់អ្នកនឹងកាន់តែចាស់ទុំឡើង
ពិសេសលាភសំណាងរបស់អ្នកនឹងកើនឡើងដូចជាកាំជណ្តើរអញ្ចឹង
ទាំងជីវិតគ្រួសារអ្នកក៏មានភាពក្អាកក្អាយថែមទៀតដែរ។
*ឆ្នាំរោង ឆ្នាំម្សាញ់ និង ឆ្នាំមមី៖*
អ្នជាមនុស្សម្នាក់ដែលមិនចូលចិត្តឱ្យអ្នកដទៃមកប្រាប់អ្នកថាធ្វើបែបនេះ ឬបែបនោះឡើយ
ព្រោះអ្នកតែងតែពឹងផ្អែកលើសមត្ថភាពអ្នកជានិច្ច។
មិនថាមានឧបសគ្គធំប៉ុណ្ណាទេអ្នកតែងតែព្យាយាមដោះស្រាយវាដោយខ្លួនឯង។
ដូចនេះបន្ទាប់ពីអ្នកមានអាយុ៤០ឆ្នាំអ្នកនឹងមានទ្រព្យសម្បត្តិ លុយកាសហូរហៀរតែម្តង
តែត្រូវចាំថារាសីរបស់អ្នកងាយនឹងឡើងចុះខ្លាំងណាស់ អ្នកគប្បីមានភាពប្រុងប្រយ័ត្នខ្ពស់បន្តិចទើបកាន់តែល្អ៕
ប្រភព៖http://news.camlocation.com






