រឿងធំហើយ...! ក្បួននាវាចម្បាំងអាមេរិច បន្តរំកិលខ្លួនទៅ...... (មានវីដេអូ) ជួយស៊ែ តាមដានព័ត៍មានអន្តរជាតិ


ខណៈពេលនេះនាវាចម្បាំងរបស់អាមេរិក USS Carl Vinson បានរំកិលខ្លួនចូលកាន់តែកៀកក្នុងទឹកដីកូរ៉េខាងត្បូង នេះបើតាមប្រភពមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
គួរបញ្ជាក់ថា តាមរយៈសារព័ត៌មាន AP ចេញផ្សាយនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា កងទ័ពរបស់អាមេរិកបានត្រៀមជាស្រេចក្នុងការវាស់ស្ទង់កម្រិតសមត្ថភាពយោធារបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងកូរ៉េខាងជើង នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងកាលពីថ្ងៃទី 8 ខែមេសានេះ សហរដ្ឋអាមេរិកបានធ្វើការបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់ឧបទ្វីបកូរ៉េ ព្រមទាំងប្រភពមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ជប៉ុនចង់ដាក់ពង្រាយនាវាប្រយុទ្ធជាច្រើនគ្រឿង នៅពេលនាវា USS Carl Vinson ចូលទៅក្នុងសមុទ្រចិនខាងកើត ។






 ប្រភព៖http://www.pageth.info/archives/12127