រុស្ស៊ីអភិវឌ្ឍន៍មីស៊ីល ដែលមានល្បឿនលឿន អាចកម្ទេចខែលការពារមីស៊ីលទាំងអស់លើភពផែនដី !!
គេហទំព័រ Thesun របស់អង់គ្លេសបានផ្សព្វផ្សាយឲ្យដឹងថា ក្រោមការបញ្ជារបស់លោកប្រធានាធិបតី Vladimir Putin រុស្ស៊ីបានដាក់ផែនការអភិវឌ្ឍន៍មីស៊ីលជំនាន់ថ្មីដ៏ទំនើបដែលមានល្បឿនលឿន អាចកំណត់គោលដៅបានច្បាស់លាស់ និងអាចកម្ទេចប្រព័ន្ធខែលការពារមីស៊ីលរបស់សត្រូវទាំងអស់នៅលើភពផែនដីយើងនេះ ។
តាមការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មាន Independent បានឲ្យដឹងថា រុស្ស៊ីបានសម្រេចធ្វើការអភិវឌ្ឍន៍មីស៊ីលធុន Ss-18 Satan របស់ខ្លួនទៅជាមីស៊ីលជំនាន់ថ្មីដ៏ទំនើបធុន RS-28 Sarmat ដែលនឹងបញ្ចប់គម្រោងនៅត្រឹមឆ្នាំ២០១៨ខាងមុខ ។មីស៊ីលជំនាន់ថ្មីដ៏ទំនើបរបស់រុស្ស៊ីធុន RS-28 Sarmat ជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប គឺអាចបាញ់បានក្នុងរយៈចម្ងាយដល់ជាង១ម៉ឺនគីឡូម៉ែត្រ មានទម្ងន់១០០តោន និងមានល្បឿនលឿនរហូតដល់ប្រមាណ២៥ ២០០គីឡូម៉ែត្រក្នុង១ម៉ោង ព្រមទាំងអាចផ្ទុកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ចំនួន១៦គ្រាប់ ។មីស៊ីលជំនាន់ថ្មីធុន RS-28 Sarmat ដ៏ទំនើបរបស់រុស្ស៊ីនេះ បានបាញ់សាកល្បងប្រកបដោយជោគជ័យកាលពីខែសីហា ឆ្នាំ២០១៦ និងរូបភាពនៃការបាញ់បង្ហោះរបស់វាលើកដំបូងត្រូវបានរុស្ស៊ីបង្ហាញឲ្យឃើញនៅខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ។

ប្រភព៖http://www.pageth.info/archives/12316